Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»realme បញ្ជេញ 14 Pro 5G នៅទីផ្សារឥណ្ឌា តម្លៃខ្ទង់ ៣០០ដុល្លារ អាចអាប់ឌែត OS និងប្រព័ន្ធសុវត្ថិភាពបាន ២ និង ៣ឆ្នាំ!
    ព័ត៌មានថ្មីៗ

    realme បញ្ជេញ 14 Pro 5G នៅទីផ្សារឥណ្ឌា តម្លៃខ្ទង់ ៣០០ដុល្លារ អាចអាប់ឌែត OS និងប្រព័ន្ធសុវត្ថិភាពបាន ២ និង ៣ឆ្នាំ!

    January 17, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុនផលិតទូរស័ព្ទដៃ realme បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការទូរស័ព្ទដៃសេរ៊ីថ្មី realme 14 Pro 5G ដែលជាស្មាតហ្វូនខ្នាតថវិកា ជាមួយតម្លៃលក់ចាប់ពី ២៩៩ ដុល្លារ ដល់ ៣២៣ ដុល្លារ នៅក្នុងទីផ្សារប្រទេសឥណ្ឌា។

    ទូរស័ព្ទដៃ realme 14 Pro ទទួលបានអេក្រង់កោងប្រភេទ AMOLED ទំហំ ៦,៧ អ៊ីញ 120Hz មានគែមស្តើង កម្រិតបង្ហាញ Full HD+ (2412×1080 pixels) និងកម្រិតពន្លឺ 4,500 nits ដំណើរការដោយបន្ទះឈីប MediaTek Dimensity 7300- Energy ទំហំ 4nm ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ realme UI 6.0 អាចអាប់ឌែត OS និងប្រព័ន្ធសុវត្ថិភាពបាន ២ និង ៣ឆ្នាំ និងទទួលបាន RAM 8GB និងអង្គផ្ទុក 128GB / 256GB ព្រមទាំងអាចប្រើប្រាស់សុីមបានចំនួន២ និងអាចស្កេនម្រាមដៃនៅលើអេក្រង់បាន។
    ចំណែកផ្នែកថាមពលថ្ម ទូរស័ព្ទដៃនេះ ទទួលបានកញ្ជប់ថាមពលថ្មទំហំធំដល់ 6,000mAh គាំទ្រការសាកល្បឿនលឿនតាមខ្សែកម្លាំង 45W អាចសាកបាន ៥០ភាគរយ ចំណាយពេល ៣៦នាទី។ លើសពីនេះទៅទៀត ទូរស័ព្ទដៃ realme 14 Pro គឺមានបំពាក់មកជាមួយអាវការពារធូលី និងទឹកកម្រិត IP66 + IP68 + IP69 និងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 6, Bluetooth 5.4, មុខងារ AI Ultra Clarity 2.0, AI Snap mode, AI Eraser 2.0 និងទទួលបានរន្ធ USB Type-C និង Stereo speakers ។
    ចំពោះកាមេរ៉ា ទទួលបានលេនគោល 50MP ប្រើប្រាស់សេនស័រ Sony IMX882 មាន aperture f/1.88 និង OIS បូករួមជាមួយកាមេរ៉ា monochrome ទំហំ 2MP មាន aperture f/2.4 និងភ្លើង MagicGlow triple flash ចំនួន ៣គ្រាប់ ចំណែកកាមេរ៉ាផ្នែកខាងមុខរបស់ទូរស័ព្ទដៃនេះវិញ មានទំហំ 16MP មាន aperture f/2.4 ។

    គួរឲដឹងថា បើនិយាយពីការរចនាវិញ ស្មាតហ្វូននេះ មានកម្រាស់ ៧,៤៩ និង ៧,៨ ម.ម និងទម្ងន់ ១៨០ ក្រាម និងទទួលបានជម្រើសពណ៌ Pink, White និង Grey ៕

    ពាណិជ្ជកម្ម
    ប្រភពៈ FoneArena

    realme realme 14 Pro 5G
    Share. Facebook Telegram WhatsApp
    Previous Articlenubia ប្រកាសចេញទូរស័ព្ទដៃបត់បាន Flip 2 តម្លៃខ្ទង់ ៤០០ដុល្លារ មានអេក្រង់ ៦,៩ អ៊ីញ!
    Next Article លេចឭថា! ថេប្លេត Samsung Galaxy Tab Active5 Pro, Tab S10 FE និង Tab S10 FE+ chipsets នឹងប្រើឈីប Snapdragon 7s Gen 3 ជាមួយនឹង Exynos 1580!

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.