Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»nubia ប្រកាសចេញទូរស័ព្ទដៃបត់បាន Flip 2 តម្លៃខ្ទង់ ៤០០ដុល្លារ មានអេក្រង់ ៦,៩ អ៊ីញ!
    ព័ត៌មានថ្មីៗ

    nubia ប្រកាសចេញទូរស័ព្ទដៃបត់បាន Flip 2 តម្លៃខ្ទង់ ៤០០ដុល្លារ មានអេក្រង់ ៦,៩ អ៊ីញ!

    January 16, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុនផលិតទូរស័ព្ទដៃ nubia បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវទូរស័ព្ទដៃសេរ៊ីថ្មី nubia Flip 2 ដែលជាទូរស័ព្ទដៃអាចបត់អេក្រង់បាន ជាមួយតម្លៃលក់ចាប់ពី ៤១១ ដុល្លារ ក្នុងទីផ្សារប្រទេសជប៉ុនជាដំបូង ខណៈទីផ្សារផ្សេងៗនឹងមានបន្តបន្ទាន់ក្នុងពេលឆាប់ៗនេះ។

    ទូរស័ព្ទដៃ nubia Flip 2 ទទួលបានអេក្រង់ខាងក្រៅ AMOLED ទំហំ ៣ អ៊ីញ 120Hz មានកម្រិតបង្ហាញ 422 x 682 pixels ចំណែកអេក្រង់ខាងក្នុងជាប្រភេទ AMOLED ដូចគ្នា មានទំហំ ៦,៩ អ៊ីញ 120Hz មានកម្រិតបង្ហាញ FHD+ (2790 x 1188 pixels) ដំណើរការដោយបន្ទះឈីប MediaTek Dimensity 7300X ទំហំ 4nm ជាមួយប្រព័ន្ធប្រតិបត្តិការ Android 14 និងទទួលបាន RAM 6GB និងអង្គផ្ទុក 128GB ព្រមទាំងប្រើប្រាស់សុីមបានចំនួន២ និងអាចស្កេនម្រាមដៃនៅផ្នែកចំហៀងបាន។

    ពាណិជ្ជកម្ម
    សម្រាប់ផ្នែកកាមេរ៉ាវិញ ទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP មាន aperture f/1.59 បូករួមជាមួយលេនជំនួយទំហំ 2MP មាន aperture f/2.2 និងភ្លើង LED flash ខណៈកាមេរ៉ាផ្នែកខាងមុខមានទំហំ 32MP។ ចំណែកផ្នែកថាមពលថ្មទូរស័ព្ទដៃ nubia Flip 2 ទទួលបានថ្មទំហំ 4,300mAh គាំទ្រការសាក PD 3.0 ហើយ nubia អះអាងថា អាចសាកពី ០ ទៅ ១០០ភាគរយ ចំណាយពេល ៥៥ នាទីប៉ុណ្ណោះ។ លើសពីនេះ ក៏មានបំពាក់ជាមួយអាវការពារ IPX2 ប្រឆាំងនឹងការធ្លាក់ទឹក និង IP4X ការពារប្រឆាំងនឹងវត្ថុដែលមានអង្កត់ផ្ចិតលើសពី ១ មីលីម៉ែត្រ និងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 6, Bluetooth 5.3, GPS, USB Type-C និង NFC ។

    ចំពោះការរចនារបស់ទូរស័ព្ទដៃ nubia Flip 2 មានកម្រាស់ ៧,៥ ម.ម ពេលលាត និងកម្រាស់ ១៥,៨ ម.ម ពេលបត់ និងទម្ងន់ ១៩១ ក្រាម និងទទួលបានជម្រើសពណ៌ស ពណ៌ខ្មៅ និងពណ៌ខៀវ៕

    ប្រភពៈ FoneArena

    nubia nubia Flip 2
    Share. Facebook Telegram WhatsApp
    Previous Articleស្មាតហ្វូនកម្រាស់ស្តើងបំផុតរបស់ Samsung គឺ Galaxy S25 Slim អាចនឹងមានកម្រាស់ត្រឹមតែ 6.4mm ប៉ុណ្ណោះ រួមជាមួយនឹងថ្មពី 3,000mAh ទៅ 4,000mAh!
    Next Article realme បញ្ជេញ 14 Pro 5G នៅទីផ្សារឥណ្ឌា តម្លៃខ្ទង់ ៣០០ដុល្លារ អាចអាប់ឌែត OS និងប្រព័ន្ធសុវត្ថិភាពបាន ២ និង ៣ឆ្នាំ!

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.