Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»កាមេរ៉ារបស់ Galaxy S25 Ultra នឹងទទួលបានលេន ultrawide 50MP ថ្មីតែមួយប៉ុណ្ណោះ!
    ព័ត៌មានថ្មីៗ

    កាមេរ៉ារបស់ Galaxy S25 Ultra នឹងទទួលបានលេន ultrawide 50MP ថ្មីតែមួយប៉ុណ្ណោះ!

    January 17, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Samsung នឹងដាក់បង្ហាញស៊េរី Galaxy S25 របស់ខ្លួននៅសប្តាហ៍ក្រោយនៅថ្ងៃទី ២២ ខែមករា ហើយបើយោងតាមការផ្សាយរបស់ Technoblog បានចែករំលែកព័ត៌មានសំខាន់ៗដែលមើលទៅមានលក្ខណៈផ្លូវការមួយចំនួន ដែលរៀបរាប់លម្អិតអំពីលក្ខណៈពិសេសសំខាន់ៗ និងមុខងារ AI ថ្មីៗដែលនឹងមកដល់នៅក្នុងទូរស័ព្ទថ្មីទាំងនេះ។

    ពាណិជ្ជកម្ម

    សម្រាប់ Galaxy S25+ រួមទាំង S25 នឹងមានកាមេរ៉ាមេទំហំ 50MP គាំទ្រការថត 2x in-sensor zoom បូកនឹងលេន 3x telephoto 10MP និង 12MP ultrawide ។ ទាំង២ ម៉ូឌែលនេះនឹងបំពាក់កាមេរ៉ា Selfie ទំហំ 12MP ផងដែរ។ រីឯ Galaxy S25+ នឹងទទួលបានថាមពលថ្ម 4,900 mAh ដូចគ្នាទៅនឹងស្មាតហ្វូនជំនាន់មុនដែល អាចប្រើប្រាស់បានរហូតដល់ ៣០ ម៉ោងសម្រាប់ការចាក់វីដេអូ។

    ចំណែក Galaxy S25 Ultra វិញ នឹងទទួលកាមេរ៉ាដូចគ្នាទៅនឹងជំនាន់មុនដែរមានកាមេរ៉ាមេ 200MP គាំទ្រការថត 2x in-sensor zoom, បូកនឹងលេន 50MP periscope គាំទ្រការថត 5x optical zoom, លេន 10MP telephoto គាំទ្រការថត 3x optical zoom និងការអាប់ដេតតែមួយគត់គឺលេន 50MP ultrawide ថ្មី ដែលជំនួសសេនស័រ 12MP នៅក្នុងជំនាន់មុន។ ខណៈផ្នែកខាងមុខនឹងមានកាមេរ៉ា Selfie ទំហំ 12MP ដែលមិនមានអ្វីថ្មីនោះទេ។

    ជាមួយគ្នានេះ ថ្មនៅលើ S25 Ultra នឹងមានថាមពល 5,000 mAh ដូចគ្នាដែរ ហើយ Samsung បានអះអាងថាអាចមើលវីដេអូបានរហូតដល់ ៣១ ម៉ោង។

    គួរឲដឹងថា ទូរស័ព្ទស៊េរី Galaxy S25 ទាំងអស់នឹងត្រូវបានបំពាក់ដោយបន្ទះឈីប Snapdragon 8 Elite ភ្ជាប់ជាមួយ RAM ទំហំ 12GB ជាស្តង់ដារ៕

    ប្រភពៈ GSMArena

    Galaxy S25 Series Samsung
    Share. Facebook Telegram WhatsApp
    Previous Articleលេចឭថា! ថេប្លេត Samsung Galaxy Tab Active5 Pro, Tab S10 FE និង Tab S10 FE+ chipsets នឹងប្រើឈីប Snapdragon 7s Gen 3 ជាមួយនឹង Exynos 1580!
    Next Article រថយន្តអគ្គិសនីម៉ាក NETA Auto នាំចូលផ្តាច់មុខ ដោយក្រុមហ៊ុន SNKH Cambodia តែមួយគត់

    Related Posts

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.