ក្រុមហ៊ុន Xiaomi បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវថេប្លេត Xiaomi Pad 7 នៅទីផ្សារក្នុងប្រទេសឥណ្ឌា ជាមួយតម្លៃលក់ចាប់ ៣៤១ ដុល្លារ ដល់ ៤០២ ដុល្លារ។
ថេប្លេត Xiaomi Pad 7 ទទួលបានអេក្រង់ LCD ទំហំ ១១,២ អ៊ីញ 144Hz មានកម្រិតបង្ហាញ 3.2k និងកម្រិតពន្លឺ 800 nits រួមជាមួយនឹងជម្រើសអេក្រង់ Nano Texture Display ចំនួន១ ផ្សេងទៀតផងដែរ ដែលផ្តល់នូវមុខងារប្រឆាំងនឹងពន្លឺ។ ក្នុងនោះ ក្រុមហ៊ុនបាននិយាយថា អេក្រង់នេះ នឹងកាត់បន្ថយការជ្រៀតពន្លឺ 99% និងការការពារភ្នែកកាន់តែប្រសើរ ដូច្នេះវាអាចបង្ហាញច្បាស់ទោះបីនៅក្រោមពន្លឺខ្លាំងក៏ដោយ។ Xiaomi Pad 7 ដំណើរការដោយបន្ទះឈីប Snapdragon 7+ Gen 3 4nm ជាមួយប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ Xiaomi HyperOS 2 និងទទួលបាន RAM ទំហំ 8GB / 12GB និងអង្គផ្ទុក 128GB (UFS 3.1) / 256GB (UFS 4.0) ។
បើនិយាយពីផ្នែកកាមេរ៉ាវិញ ថេប្លេត Xiaomi Pad 7 ទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 13MP និងកាមេរ៉ាផ្នែកខាងមុខមានទំហំ 8MP ។ ក្នុងនោះ ថេប្លេតនេះ គាំទ្រការតភ្ជាប់ Wi-Fi 6E, Bluetooth 5.4, USB Type-C USB3.2 Gen1 និងទទួលបានបាសសម្លេងចំនួន និងរន្ធ microphone ៤ចំនុច។ លើសពីនេះ ក៏ទទួលបានក្តារចុច 64-key adaptive backlight និង touchpad រួមជាមួយប៊ិក Xiaomi Focus ចំនួន ១ផងដែរ។
ចំពោះផ្នែកថាមពលថ្ម ថេប្លេត Xiaomi Pad 7 ទទួលបានកញ្ជប់ថ្មទំហំ 8,850mAh គាំទ្រការសាកតាមខ្សែ USB Type-C កម្លាំង 45W ។ គួរឲដឹងថា Xiaomi Pad 7 មានកម្រាស់ ៦,១៨ ម.ម និងទម្ងន់ ៤៩៩ ក្រាម និងទទួលបានជម្រើសពណ៌ Graphite Grey, Mirage Purple និង Sage Green ៕