ក្រុមហ៊ុនផលិតទូរស័ព្ទដៃ POCO បានប្រកាសដាក់បង្ហាញចេញជាផ្លូវការទូរស័ព្ទដៃសេរ៊ីថ្មី POCO X7 Pro ជាមួយតម្លៃលក់ចាប់ពី ៣៤០ ដុល្លារ ដល់ ៣៦៥ ដុល្លារ នៅក្នុងទីផ្សារប្រទេឥណ្ឌា។
ទូរស័ព្ទដៃ POCO X7 Pro ទទួលបានអេក្រង់ OLED ទំហំ ៦,៦៧ អ៊ីញ 120Hz មានកម្រិតបង្ហាញ 1.5K (2712×1220 pixels) និងកម្រិតពន្លឺ 3,200 nits ដំណើរការដោយបន្ទះឈីប MediaTek Dimensity 8400 Ultra ទំហំ 4nm ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ Xiaomi HyperOS 2 និងទទួលបាន RAM 8GB / 12GB និងអង្គផ្ទុក 256GB ប្រភេទ UFS 4.0 ព្រមទាំងអាចប្រើប្រាស់សុីមបានចំនួន២ និងអាចស្កេនម្រាមដៃនៅលើអេក្រង់បាន។
សម្រាប់ផ្នែកកាមេរ៉ាទូរស័ព្ទដៃ POCO X7 Pro ទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP ប្រើប្រាស់សេនស័រ Sony LTY-600 មាន aperture f/1.5, EIS និង OIS បូករួមជាមួយលេនទូលាយ Ultra-Wide ទំហំ 8MP មាន aperture f/2.2 អាចថតវិដេអូបានកម្រិត 4K ក្នុងល្បឿន 60 fps ។ ចំណែកកាមេរ៉ាផ្នែកខាងមុខរបស់ទូរស័ព្ទដៃនេះ មានទំហំ 20MP ប្រើប្រាស់សេនស័រ OV20B មាន aperture f/2.2 ។
ចំណែកផ្នែកថាមពលថ្ម ទទួលបានកញ្ជប់ថាមពលថ្មទំហំ 6,550mAh គាំទ្រការសាកល្បឿនលឿនតាមខ្សែកម្លាំង 90W អាចសាកបាន ១០០ភាគរយ ចំណាយពេលខ្ទង់ ៤៥នាទី ប៉ុណ្ណោះ។ លើសពីនេះទៅទៀត ទូរស័ព្ទដៃនេះ គឺមានបំពាក់មកជាមួយអាវការពារធូលី និងទឹកកម្រិត IP66 + IP68 + IP69 និងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 6, Bluetooth 6.0, GPS, USB Type-C, NFC និងទទួលបានរន្ធ USB Type-C audio និងបាសសម្លេង Stereo speakers ។
គួរឲដឹងថា ការរចនារបស់ស្មាតហ្វូន POCO X7 Pro មានកម្រាស់ខ្ទង់ ៨,២ ម.ម និងទម្ងន់ខ្ទង់ ១៩៥ ក្រាម និងទទួលបានជម្រើសពណ៌ POCO Yellow, Nebula Green និង Obsidian Black៕