Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Xiaomi ចេញទូរស័ព្ទដៃលំដាប់ថវិការថ្មី Redmi 14C 5G តម្លៃខ្ទង់ ១០០ដុល្លារ ប្រើឈីប Snapdragon 4 Gen 2 និងថ្ម 5,160mAh
    ព័ត៌មានថ្មីៗ

    Xiaomi ចេញទូរស័ព្ទដៃលំដាប់ថវិការថ្មី Redmi 14C 5G តម្លៃខ្ទង់ ១០០ដុល្លារ ប្រើឈីប Snapdragon 4 Gen 2 និងថ្ម 5,160mAh

    January 6, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Xiaomi បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវទូរស័ព្ទដៃ Redmi 14C 5G ជាមួយតម្លៃលក់ ១១៩​ដុល្លារ ដល់ ១៤៣ ដុល្លារ នៅក្នុងទីផ្សារប្រទេសឥណ្ឌា។

    ពាណិជ្ជកម្ម
    ទូរស័ព្ទដៃ Redmi 14C 5G បំពាក់ដោយអេក្រង់ HD+ ទំហំ ៦,៨៨អ៊ីញ 120Hz មានកម្រិតពន្លឺ 600 nits ដំណើរការដោយបន្ទះឈីប Snapdragon 4 Gen 2 ទំហំ 4nm រត់លើប្រព័ន្ធប្រតិបត្តិការ Android 14 ជាមួយ Xiaomi HyperOS ព្រមទាំងទទួលបាន RAM 4GB | 6GB | 8GB និងអង្គផ្ទុកទិន្នន័យ 128GB | 256GB អាចបន្ថែមដល់  1TB តាម microSD។ លើសពីនេះទៅទៀត ទូរស័ព្ទដៃ Redmi 14C ក៏អាចប្រើប្រាស់សុីមបានចំនួន២ ផងដែរ (nano + nano + microSD) ហើយក៏អាចស្កេនម្រាមដៃនៅផ្នែកចំហៀងបានផងដែរ។
    ចំពោះផ្នែកកាម៉េរ៉ាវិញ ទទួលបានកាមេរ៉ាខាងមុខទំហំ 8MP និងកាមេរ៉ាគោលខាងក្រោយទំហំ 50MP រួមជាមួយកាមេរ៉ាបន្ទាប់បន្សំអាចថតវិដេអូបានកម្រិត 1080p ក្នុងល្បឿន 30fps ។ ក្នុងនោះទូរស័ព្ទនេះ ទទួលបានថាមពលថ្មទំហំ 5,160mAh គាំទ្រការសាកថ្មតាមខ្សែ 18W និង 33W ។ លើសពីនេះ Redmi 14C គាំទ្រការតភ្ជាប់ 5G | 4G VoLTE | Wi-Fi 5 | Bluetooth 5.4 | GPS | USB Type-C Port | រន្ធដោយកាសទំហំ ៣,៥ម.ម និងអាវការពារទឹក និងធូលីកម្រិត IP52 ។

    គួរឲដឹងថា ទូរស័ព្ទដៃ Redmi 14C មានកម្រាស់ ៨,២២ ម.ម និងមានទម្ងន់ 212g ជាមួយជម្រើសពណ៌ Stargaze Black, Starlight Blue និង Stardust Purple ៕

    ប្រភពៈ FoneArena

    Redmi 14C Xiaomi
    Share. Facebook Telegram WhatsApp
    Previous Articleលេចលឺថា! Realme GT 7 នឹងប្រកាសចេញឆាប់ៗនេះ ជាមួយឈីប Snapdragon 8 Elite និងថ្មធំដល់ 6,310mAh
    Next Article បញ្ហាទាំងនេះសោះ ទាញឲ្យកំពូលក្រុមហ៊ុនទាំង ៣ សឹងតែបាត់មុខក្នុងវិស័យបច្ចេកវិទ្យា!

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.