ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Huawei បានធ្វើការប្រកាសជាផ្លូវការថា ពួកគេនឹងដាក់បង្ហាញចេញនូវទូរស័ព្ទដៃសេរ៊ីថ្មី Huawei Enjoy 70X នៅក្នុងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ ជាមួយតម្លៃលក់ចាប់ពី ២៤៦ដុល្លារ ដល់ ៣១៥ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
សម្រាប់ទូរស័ព្ទដៃ Huawei Enjoy 70X ត្រូវបានរំពឹងថានឹងទទួលបានអេក្រង់ OLED ទំហំ ៦,៧៨ អ៊ីញ 120Hz មានកម្រិតបង្ហាញ 1920×1200 pixels និងកម្រិតពន្លឺ 1,200 nits ដំណើរការដោយបន្ទះឈីប Kirin 8000A 5G ជាមួយប្រព័ន្ធប្រតិបត្តិការ HarmonyOS 4.3 និងទទួលបាន RAM 8GB និងអង្គផ្ទុក 128GB / 256GB / 512GB ព្រមទាំងអាចប្រើប្រាស់សុីមបានចំនួន២ និងអាចស្កេនម្រាមដៃនៅលើអេក្រង់បាន។
ចំពោះផ្នែកកាមេរ៉ាវិញ ត្រូវបានរំពឹងថានឹងទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP និងលេនជំនួយទំហំ 2MP ខណៈកាមេរ៉ាផ្នែកខាងមុខអាចនឹងមានទំហំ 8MP ។
ចំណែកផ្នែកថាមពលថ្ម ទូរស័ព្ទដៃ Huawei Enjoy 70X អាចនឹងទទួលបានកញ្ជប់ថ្មទំហំធំដល់ 6,100 mAh គាំទ្រការសាកតាមខ្សែល្បឿនលឿនដល់ 40W ។ លើសពីនេះទៅទៀត ទូរស័ព្ទនេះ អាចនឹងមានកម្រាស់ ៧,៩៨ ម.ម និងទម្ងន់ ១៨៩ក្រាម និងទទួលបានជម្រើសពណ៌បៃតង ខៀវ ស និងខ្មៅ៕