Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ចេញហើយ! ទូរស័ព្ទដៃ Redmi Turbo 4 តម្លៃខ្ទង់ ៣០០ដុល្លារ ប្រើឈីប Dimensity 8400 Ultra មានថ្មធំដល់ 6,550mAh
    ព័ត៌មានថ្មីៗ

    ចេញហើយ! ទូរស័ព្ទដៃ Redmi Turbo 4 តម្លៃខ្ទង់ ៣០០ដុល្លារ ប្រើឈីប Dimensity 8400 Ultra មានថ្មធំដល់ 6,550mAh

    January 2, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Xiaomi បានប្រកាសដាក់បង្ហាញចេញជាផ្លូវការទូរស័ព្ទដៃសេរ៊ីថ្មី Redmi Turbo 4 ជាមួយតម្លៃលក់ចាប់ពី ២៧២ ដុល្លារ ដល់ ៣៤២ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

    ពាណិជ្ជកម្ម
    ទូរស័ព្ទដៃ Redmi Turbo 4 ទទួលបានអេក្រង់ OLED ទំហំ ៦,៦៧ អ៊ីញ 120Hz មានកម្រិតបង្ហាញ 1.5K (2712×1220 pixels) និងកម្រិតពន្លឺ 3,200 nits ដំណើរការដោយបន្ទះឈីប MediaTek Dimensity 8400 Ultra ទំហំ 4nm ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ  Xiaomi HyperOS 2 និងទទួលបាន RAM 12GB / 16GB និងអង្គផ្ទុក 256GB / 512GB ប្រភេទ UFS 4.0 ព្រមទាំងអាចប្រើប្រាស់សុីមបានចំនួន២ និងអាចស្កេនម្រាមដៃនៅលើអេក្រង់បាន។
    សម្រាប់ផ្នែកកាមេរ៉ាទូរស័ព្ទដៃ Redmi Turbo 4 ទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP ប្រើប្រាស់សេនស័រ Sony LTY-600 មាន aperture f/1.5, EIS និង OIS បូករួមជាមួយលេនទូលាយ Ultra-Wide ទំហំ 8MP មាន aperture f/2.2 អាចថតវិដេអូបានកម្រិត 4K ក្នុងល្បឿន 60 fps ។ ចំណែកកាមេរ៉ាផ្នែកខាងមុខរបស់ទូរស័ព្ទដៃនេះ មានទំហំ 20MP ប្រើប្រាស់សេនស័រ OV20B មាន aperture f/2.2 ។

    ចំណែកផ្នែកថាមពលថ្ម ទទួលបានកញ្ជប់ថាមពលថ្មទំហំ 6,550mAh គាំទ្រការសាកល្បឿនលឿនតាមខ្សែកម្លាំង 90W អាចសាកបាន ១០០ភាគរយ ចំណាយពេលខ្ទង់ ៤៥នាទី ប៉ុណ្ណោះ។ លើសពីនេះទៅទៀត ទូរស័ព្ទដៃនេះ គឺមានបំពាក់មកជាមួយអាវការពារធូលី និងទឹកកម្រិត IP66 + IP68 + IP69 និងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 6, Bluetooth 5.4, GPS, USB Type-C, NFC និងទទួលបានរន្ធ USB Type-C audio និងបាសសម្លេង Stereo speakers ។

    គួរឲដឹងថា ការរចនារបស់ស្មាតហ្វូន Redmi Turbo 4 មានកម្រាស់ខ្ទង់ ៨,០៦ ម.ម និងទម្ងន់ខ្ទង់ ២០៣ ក្រាម និងទទួលបានជម្រើសពណ៌ខ្មៅ ស និងទឹកសមុទ្រ៕
    ប្រភពៈ FoneArena

    REDMI Turbo 4 Xiaomi
    Share. Facebook Telegram WhatsApp
    Previous ArticleHuawei នឹងបញ្ជេញទូរស័ព្ទដៃសេរ៊ីថ្មី Huawei Enjoy 70X ជាមួយនឹងបន្ទះឈីប Kirin 8000A 5G
    Next Article លេចឭថា! iPhone SE 4 នឹងមានការផ្លាស់ប្តូរឈ្មោះទៅជា iPhone 16E វិញ

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.