Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»លេចឭថា! iPhone SE 4 អាចនឹងមានតម្លៃលក់ចាប់ពី ៤៩៩ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក
    ព័ត៌មានថ្មីៗ

    លេចឭថា! iPhone SE 4 អាចនឹងមានតម្លៃលក់ចាប់ពី ៤៩៩ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក

    December 31, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    បើយោងតាមខ្លឹមសាររបស់សារព៌ត័មានស្មាតហ្វូនរបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយថា ក្រុមហ៊ុន Apple នឹងធ្វើការប្រកាសដាក់បង្ហាញចេញ និងលក់ជាផ្លូវការនូវទូរស័ព្ទដៃសេរ៊ីថ្មី iPhone SE 4 ឬ iPhone SE សេរ៊ីឆ្នាំ២០២៥ របស់ពួកគេ នៅក្នុងខែមិនា ឆ្នាំ២០២៥ ខាងមុខនេះ​ ជាមួយតម្លៃលក់ចាប់ពី ៤៩៩ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក ពោលគឺមានតម្លៃថ្លៃជាង iPhone SE ដែលចេញលក់ក្នុងឆ្នាំ២០២២ ចំនួន ៧០ដុល្លារ។

    សម្រាប់ទូរស័ព្ទដៃ iPhone SE 4 ត្រូវបានរំពឹងថានឹងទទួលបានបន្ទះអេក្រង់ OLED ទំហំ ៦,០៦ អ៊ីញ 60 Hz របស់ iPhone 13 ដែលមានកម្រិតពន្លឺ 1,200 nits និងកម្រិតបង្ហាញ 2532×1170 pixels ដំណើរការដោយបន្ទះឈីប A18 Six-Core ទំហំ 3nm ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS 18 ព្រមទាំងទទួលបាន RAM 8GB ដើម្បីគាំទ្រ Apple Intelligence និងអាចប្រើប្រាស់សុីមបានចំនួន២ (nano + eSIM) ព្រមទាំងទទួលបានអាវការពារទឹក និងធូលីកម្រិត IP68 ផងដែរ។

    ពាណិជ្ជកម្ម

    ចំណែកផ្នែកកាម៉េរ៉ាវិញ អាចនឹងបំពាក់ជាមួយសេនស័រកាមេរ៉ាខាងមុខមានទំហំ 12MP (ƒ/1.9) អាចថតវីដេអូបានកម្រិត 4K 60fps ដោយប្រើ HDR ជាមួយ Dolby Vision, Slo‑mo 1080p 120fps និងកាមេរ៉ាគោលខាងក្រោយទំហំ 48MP (f/1.78) ដែលផលិតដោយ LG Innotek ជាមួយរចនាប័ទ្មបែបថ្មីដែលមានម៉ូឌុលកាមេរ៉ាចំនួន១ នៅខាងលើឆ្វេង និងភ្លើង LED flash នៅខាងក្រោម មានមុខងារគ្រប់គ្រងលំនឹង OIS អាចថតវីដេអូបានកម្រិត 4K 60fps ដោយប្រើ HDR ជាមួយ Dolby Vision, Slo‑mo 1080p 240fps, Cinematic Mode 4K HDR 30 fps បូករួមនឹងលេន Telephoto ដែលអាចថតហ្សូមបាន 2x Optical Zoom។

    ក្រៅពីនេះទៅទៀត ទូរស័ព្ទដៃ iPhone SE 4 ក៏អាចនឹងបំពាក់មកជាមួយមុខងារស្កេនមុខ FaceID, បាសសម្លេងចំនួន ២គ្រាប់ និងគាំទ្រការតភ្ជាប់ 5G, Wi-Fi 7, Bluetooth 5.3 និង NFC ផងដែរ។ រីឯផ្នែកថាមពលថ្ម iPhone SE 4 អាចនឹងគាំទ្រការសាកថ្មឥតខ្សែកម្លាំង 25W Magsafe charging ៕

    ប្រភពៈ GSMArena

    Apple iPhone SE
    Share. Facebook Telegram WhatsApp
    Previous Articleចេញហើយ! ថេប្លេតលំដាប់ថវិកាសេរ៊ីថ្មី Honor Tablet X9 Pro តម្លៃខ្ទង់ ២០០ដុល្លារ ប្រើ AI មានថ្មធំដល់ 8,300mAh
    Next Article Apple អាចនឹងពន្យារប្រើឈីបថ្មី 2nm នៅលើ iPhone រហូតដល់ឆ្នាំ២០២៦

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.