ក្រុមហ៊ុនផលិតស្មាតហ្វូន Vivo បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវស្មាតហ្វូនលំដាប់ថវិកាសេរ៊ីថ្មី Vivo Y200+ ជាមួយតម្លៃលក់ចាប់ពី ១៥០ ដុល្លារ ដល់ ២០៥ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
ស្មាតហ្វូន Vivo Y200+ ទទួលបានអេក្រង់ LCD ទំហំ ៦,៦៨ អ៊ីញ 120Hz មានកម្រិតពន្លឺ 1,000 nits និងកម្រិតបង្ហាញ HD (720×1608 pixels) ដំណើរការដោយបន្ទះឈីប Snapdragon 4 Gen 2 និងប្រព័ន្ធប្រតិបត្តិការ Android នៅលើ Funtouch OS ព្រមទាំងទទួលបាន 8GB / 12GB និងអង្គផ្ទុក 256GB / 512GB ព្រមទាំងអាចប្រើប្រាស់សុីមបានចំនួន២ និងអាចស្កេនម្រាមដៃនៅលើអេក្រង់បាន។
សម្រាប់ផ្នែកកាមេរ៉ា Vivo Y200+ ទទួលបានលេនគោលខាងក្រោយទំហំ 50MP បូករួមជាមួយលេនថតរូបពេលយប់ទំហំ 2MP ខណៈកាមេរ៉ាផ្នែកខាងមុខមានទំហំ 5MP ។ ចំណែកផ្នែកថាមពលវិញ ស្មាតហ្វូននេះ ទទួលបានកញ្ជប់ថាមពលថ្មធំដល់ 6,000mAh គាំទ្រការសាកល្បឿនលឿន 44W អាខសាកឡើងបាន ៥០ភាគរយ ចំណាយពេល ៣៦នាទី ប៉ុណ្ណោះ។ លើសពីនេះទៅទៀត ស្មាតហ្វូន Vivo Y200+ ក៏មានភ្ជាប់មកជាមួយនឹងអាវការពារទឹក និងធូលីកម្រិត IP64 ផងដែរ។
ចំពោះការរចនារបស់ស្មាតហ្វូន Vivo Y200+ មានកម្រាស់ ៧,៩៩ មីលីម៉ែត្រ និងទទួលបានជម្រើសពណ៌ Apricot Sea, Sky City និង Midnight Black ៕