Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»លេខឮថា! ទូរស័ព្ទដៃសេរ៊ីថ្មី Google Pixel 9a នឹងចេញនៅក្នុងខែមិនា ឆ្នាំ២០២៥ ខាងមុខនេះ ជាមួយតម្លៃលក់ចាប់ពី ៤៩៩ ដុល្លារ
    បច្ចេកវិទ្យា

    លេខឮថា! ទូរស័ព្ទដៃសេរ៊ីថ្មី Google Pixel 9a នឹងចេញនៅក្នុងខែមិនា ឆ្នាំ២០២៥ ខាងមុខនេះ ជាមួយតម្លៃលក់ចាប់ពី ៤៩៩ ដុល្លារ

    December 12, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    កាលពីពេលថ្មីៗនេះ បើយោងតាមសារព៌ត័មានមួយចំនួនធំបាននិយាយថា ក្រុមហ៊ុនផលិត Google នឹងធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវទូរស័ព្ទដៃសេរ៊ីថ្មី Google Pixel 9a នៅក្នុងពាក់កណ្តាលខែមិនា ឆ្នាំ២០២៥ ខាងមុខនេះ ជាមួយតម្លៃលក់ចាប់ពី ៤៩៩ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

    សម្រាប់ទូរស័ព្ទដៃ Google Pixel 9a នឹងទទួលបានអេក្រង់ OLED ទំហំ ៦,២៨៥ អ៊ីញ 120Hz មានកម្រិតបង្ហាញ FHD+ (1080 x 2424 pixels) និងកម្រិតពន្លឺ 2,700 nits ប្រើប្រាស់កញ្ជក់ការពារប្រភេទ Corning Gorilla Glass 3 Protection ដំណើរការដោយបន្ទះឈីប Google Tensor G4 SoC និង Titan M2 security chip ជាមួយប្រព័ន្ធប្រតិបត្តិការ Android 15 និងទទួលបានកំណែអាប់ឌែតប្រព័ន្ធប្រតិបត្តិការ (OS) នៅក្នុងរយៈពេល ៧ឆ្នាំ និងទទួលបាន RAM 8GB និងអង្គផ្ទុក 128GB / 256GB ប្រភេទ UFS 3.1 ព្រមទាំងអាចប្រើប្រាស់សុីមបានចំនួន២ (nano + eSIM) និងអាចស្កេនម្រាមដៃនៅលើអេក្រង់បាន។
    ចំពោះផ្នែកកាមេរ៉ាវិញ Google Pixel 9a នឹងទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 48MP ប្រើប្រាស់សេនស័រ Samsung GN8 មាន aperture f/1.7, LED flash និងមុខងារជំនួយលំនឹង OIS រួមជាមួយនឹងសេនស័រទំហំ 48MP ១គ្រាប់បន្ថែមទៀត បូករួមជាមួយលេនទូលាយ Ultra-Wide ទំហំ 13MP ប្រើប្រាស់សេនស័រ Sony IMX712 មាន aperture f/2.2 អាចថតបានមុំ ១២០ដឺក្រេ និងអាចថតវីដេអូបានកម្រិត 4K ក្នុងល្បឿន 60fps ខណៈកាមេរ៉ាផ្នែកខាងមុខនឹងមានទំហំ 13MP ប្រើប្រាស់សេនស័រ Sony IMX712 ជាប្រភេទលេនទូលាយ Ultra-Wide អាចថតបានមុំ ៩៦,៥ ដឺក្រេ មាន aperture f/2.2 អាចថតវីដេអូបានកម្រិត 4K ក្នុងល្បឿន 30 fps ។

    ចំណែកផ្នែកថាមពលថ្ម ទូរស័ព្ទដៃ Google Pixel 9a នឹងទទួលបានកញ្ជប់ថ្មទំហំ 5100mAh គាំទ្រការសាកតាមខ្សែ 18W និង 7.5W ឥតខ្សែ។ លើសពីនេះទៅទៀត ទូរស័ព្ទនេះ នឹងមានបំពាក់ជាមួយអាវការពារធូលី និងទឹកកម្រិត IP68 និងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 6E, Bluetooth 5.3LE, GPS, USB Type-C 3.2, NFC និងទទួលបានរន្ធ USB Type-C audio, បាសសម្លេង Stereo speakers និងរន្ធ microphone ចំនួន២។

    ពាណិជ្ជកម្ម

    ក្នុងនោះ ការរចនារបស់ទូរស័ព្ទដៃ Google Pixel 9a អាចនឹងមានកម្រាស់ ៨,៩ ម.ម និងទម្ងន់ ១៨៦ ក្រាម និងទទួលបានជម្រើសពណ៌ Obsidian, Porcelain, Iris និង Peony ៕

    ប្រភពៈ FoneArena

    Google Google Pixel 9a
    Share. Facebook Telegram WhatsApp
    Previous Articleចេញហើយ! ទូរស័ព្ទដៃសេរ៊ីថ្មី realme Neo7 តម្លៃខ្ទង់ ៤០០ដុល្លារ ប្រើឈីប Dimensity 9300+ មានថ្មធំដល់ 7,000mAh
    Next Article ចេញហើយ! BYD Dolphin មុខមាត់ថ្មី តម្លៃខ្ទង់ ១មុឺនដុល្លារជាង សាកថ្មម្តងជិះបាន ៥២០គីឡូម៉ែត្រ

    Related Posts

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.