Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ចេញហើយ! BYD Dolphin មុខមាត់ថ្មី តម្លៃខ្ទង់ ១មុឺនដុល្លារជាង សាកថ្មម្តងជិះបាន ៥២០គីឡូម៉ែត្រ
    ព័ត៌មានថ្មីៗ

    ចេញហើយ! BYD Dolphin មុខមាត់ថ្មី តម្លៃខ្ទង់ ១មុឺនដុល្លារជាង សាកថ្មម្តងជិះបាន ៥២០គីឡូម៉ែត្រ

    December 12, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធ BYD Dolphin ស៊េរីឆ្នាំ ២០២៥ ទទួលបានការកែមុខមាត់ថ្មី គ្រោងនឹងចេញលក់ជាផ្លូវការក្នុងឆ្នាំ២០២៥ ខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ១៣ ៧០០ ដុល្លារ ដល់ ១៧ ៩០០ ដុល្លារ ។

    ពាណិជ្ជកម្ម
    ចំពោះរថយន្តអគ្គិសនី BYD Dolphin ថ្មីនេះ មានប្រវែងតួខ្លួនសរុប ៤ ២៨០ ម.ម វែងជាងមុន ១ ៥៥ ម.ម ទទឹង ១ ៧៧០ ម.ម កម្ពស់ ១ ៥៧០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧០០  ម.ម ។ សម្រាប់ការរចនាផ្នែកខាងក្រៅ បើប្រៀបធៀបជាមួយនឹងមុខមាត់ចាស់ មុខមាត់ថ្មីនេះ ទទួលបានការឌីស្សាញថ្មីទៅលើផ្នែកខាងមុខ រួមទាំងរន្ធខ្យល់ខាងក្រោមក៏បានផ្លាស់ប្តូរថ្មីដោយផ្លាស់ផ្តូរ ឡូហ្គោ “Build Your Dream” ខាងក្រោយ មក​ជា​ឡូហ្គោ BYD វិញ ព្រមទាំងទទួលបាននូវថាសកង់ស្ព័រថ្មីទំហំ ១៦ និង ១៧អ៊ីញ និងចង្កៀងក្រោយ LED ត្រូវបានកែសម្រួលឡើងវិញផងដែរ។

     

    ទាកទងទៅនឹងផ្នែកថាមពល រថយន្តអគ្គិសនី BYD Dolphin មុខមាត់ថ្មីនេះ ដំណើរការដោយ៖
    • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ FWD អាចផលិតកម្លាំងបាន ៩៤ សេះ និងកម្លាំងរមួល ១៨០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៤៥ គីឡូម៉ែត្រ អាចបើកបរបានចម្ងាយ ៤២០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
    • ម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦០ គីឡូម៉ែត្រ អាចបើកបរបានចម្ងាយ ៥២០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
    • ម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD អាចផលិតកម្លាំងបាន ១៧៤ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦០ គីឡូម៉ែត្រ អាចបើកបរបានចម្ងាយ ៥២០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

    ចំណែកផ្នែកខាងក្នុងវិញ ខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ ប៉ុន្តែត្រូវបានរំពឹងថា​នឹងទទួលបានអេក្រង់កម្សាន្ត touchscreen​ ទំហំ ១៥,៦ អ៊ីញ និងអេក្រង់កុងទ័របង្ហាញព៌ត័មានឌីជីថលទំហំ​ ១២,៣អ៊ីញ៕

    ប្រភពៈ CarNewsChina

    BYD BYD Dolphin
    Share. Facebook Telegram WhatsApp
    Previous Articleលេខឮថា! ទូរស័ព្ទដៃសេរ៊ីថ្មី Google Pixel 9a នឹងចេញនៅក្នុងខែមិនា ឆ្នាំ២០២៥ ខាងមុខនេះ ជាមួយតម្លៃលក់ចាប់ពី ៤៩៩ ដុល្លារ
    Next Article ចេញហើយ! កុំព្យូទ័រសេរ៊ីថ្មី HONOR MagicBook Art 14 តម្លៃជិត ២ពាន់ដុល្លារ ប្រើ Snapdragon X Elite គាំទ្រ AI

    Related Posts

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.