Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»ចេញហើយ! ទូរស័ព្ទដៃសេរ៊ីថ្មី realme Neo7 តម្លៃខ្ទង់ ៤០០ដុល្លារ ប្រើឈីប Dimensity 9300+ មានថ្មធំដល់ 7,000mAh
    បច្ចេកវិទ្យា

    ចេញហើយ! ទូរស័ព្ទដៃសេរ៊ីថ្មី realme Neo7 តម្លៃខ្ទង់ ៤០០ដុល្លារ ប្រើឈីប Dimensity 9300+ មានថ្មធំដល់ 7,000mAh

    December 12, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ realme បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការទូរស័ព្ទដៃសេរ៊ីថ្មី realme Neo7 ជាមួយតម្លៃលក់ចាប់ពី ៣០២ ដុល្លារ ដល់ ៤៥៣ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

    ទូរស័ព្ទដៃ realme Neo7 ទទួលបានអេក្រង់ 8T LTPO BOE S2 OLED ទំហំ ៦,៧៨ អ៊ីញ 120Hz មានកម្រិតបង្ហាញ 1.5K (2800×1260 pixels) និងកម្រិតពន្លឺ 6,000 nits ដំណើរការដោយបន្ទះឈីប Dimensity 9300+ ទំហំ 4nm ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ realme UI 6.0 និងទទួលបាន RAM 12GB / 16GB និងអង្គផ្ទុក 256GB / 512GB / 1TB ប្រភេទ UFS 4.0 ព្រមទាំងអាចប្រើប្រាស់សុីមបានចំនួន២ និងអាចស្កេនម្រាមដៃនៅលើអេក្រង់បាន។
    សម្រាប់ផ្នែកកាមេរ៉ាទូរស័ព្ទដៃ realme Neo7 ទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP ប្រើប្រាស់សេនស័រ Sony IMX882 មាន aperture f/1.88 និង OIS បូករួមជាមួយលេនទូលាយ Ultra-Wide ទំហំ 8MP មាន aperture f/2.2 ចំណែកកាមេរ៉ាផ្នែកខាងមុខរបស់ទូរស័ព្ទដៃនេះមានទំហំ 16MP មាន aperture f/2.45 ។

    ចំណែកផ្នែកថាមពលថ្ម ទូរស័ព្ទដៃនេះទទួលបានកញ្ជប់ថាមពលថ្មទំហំធំដល់ 7,000mAh គាំទ្រការសាកល្បឿនលឿនតាមខ្សែ 80W ។ លើសពីនេះទៅទៀត ទូរស័ព្ទដៃ realme Neo7 គឺមានបំពាក់មកជាមួយអាវការពារធូលី និងទឹកកម្រិត IP68+IP69 និងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 7, Bluetooth 5.4, GPS, USB Type-C, NFC និងទទួលបានរន្ធ USB Type-C audio និងបាសសម្លេង Stereo speakers ។

    ពាណិជ្ជកម្ម

    គួរឲដឹងថា ការរចនារបស់ស្មាតហ្វូន realme Neo7 មានកម្រាស់ខ្ទង់ ៨,៥៦ ម.ម និងទម្ងន់ខ្ទង់ ២១៣ ក្រាម និងទទួលបានជម្រើសពណ៌ Starship, Submarine និង Meteorite Black ៕
    ប្រភពៈ FoneArena

    realme realme Neo7
    Share. Facebook Telegram WhatsApp
    Previous Articleស្ងាត់ៗ! Nokia ដាក់បង្ហាញចេញកាមេរ៉ា 360° 8K 5G ដំបូងបង្អស់នៅលើពិភពលោក
    Next Article លេខឮថា! ទូរស័ព្ទដៃសេរ៊ីថ្មី Google Pixel 9a នឹងចេញនៅក្នុងខែមិនា ឆ្នាំ២០២៥ ខាងមុខនេះ ជាមួយតម្លៃលក់ចាប់ពី ៤៩៩ ដុល្លារ

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.