កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia បានធ្វើការប្រកាសដាក់បង្ហាញចេញនូវកាមេរ៉ារដំបូងបង្អស់នៅលើពិភពលោកដែលអាចចាប់យកវីដេអូបាន 360° ក្នុងកម្រិតគុណភាព 8K ដោយផ្តល់ជូនទាំងជម្រើស 5G និង Wi-Fi សម្រាប់ការប្រើប្រាស់។
ក្នុងនោះ កាមេរ៉ានេះ ត្រូវបានរចនាឡើងដោយផ្ដោតលើប្រព័ន្ធសុវត្ថិភាព និងការប្រើប្រាស់ក្នុងស្ថានភាពលំបាក ដូចជាការចាប់យកវីដេអូនៅក្នុងរោងចក្រ កីឡដ្ឋាន អណ្តូងរ៉ែ និងកំពង់ផែជាដើម។
សម្រាប់លក្ខណៈសំខាន់ៗរបស់ការមេរ៉ានេះមានដូចជា:
- បំពាក់ជាមួយអាវការពារជ្រាបទឹក និងធូលីកម្រិត IP67 មិនជ្រាបទឹក និងធន់នឹងការឆក់។
- មានសមត្ថភាពអាចចាប់យកវីដេអូបាន 360° ក្នុងកម្រិតគុណភាព 8K និងប្រព័ន្ធអូឌីយ៉ូ spatial 3D OZO។
- គាំទ្រការប្រើប្រាស់ 5G, Wi-Fi, Ethernet និងអង់តែន និងលក្ខណៈផ្សេងៗទៀតដូចជាការគាំទ្រមុខងារ Real-time Video & Audio Transmission, Seamless Software Integration, AI-ready APIs, Ultra-HD Streaming, Power-over-Ethernet (PoE) Connection, Continuous Connectivity, High-Quality 360° Content Capture, Secure Operation, Durable Design, Plug-and-Play Installation, Flexible Mounting Solutions, Industrial-Standard Management Platform និង Global Connectivity ជាដើម។
គួរបញ្ជាក់ផងថា ក្រុមហ៊ុន Nokia មិនបានបង្ហាញពីតម្លៃ ឬព័ត៌មានលម្អិតអំពីការដាក់លក់នោះឡើយទេ ប៉ុន្តែតម្លៃត្រូវបានរំពឹងថានឹងត្រូវបានប្រកាសក្នុងអំឡុងពេលដាក់លក់ជាផ្លូវការ៕