កាលពីពេលថ្មីៗនេះ ក្រុងហ៊ុនផលិតស្មាតហ្វូន HONOR បានធ្វើការប្រកាសជាផ្លូវការថា ពួកគេនឹងធ្វើការប្រកាសចេញនូវស្មាតហ្វូនសេរ៊ីថ្មីខ្នាតកំពូលរបស់ពួកគេគឺ HONOR GT Series នៅក្នុងថ្ងៃទី១៦ ខែធ្នូ ក្នុងឆ្នាំ២០២៤ នេះ ដែលជាស្មាតហ្វូន Gaming នៅក្នុងទីផ្សារប្រទេសចិន បន្ទាប់ពីប្រកាសដាក់បង្ហាញចេញនូវស្មាតហ្វូន HONOR 300 Series កាលពីពេលថ្មីៗនេះ។
លើសពីនេះទៅទៀត ស្មាតហ្វូន HONOR 300 Series នឹងទទួលបាននូវអេក្រង់ AI Oasis eye protection gaming screen ដែលមានទំហំពេញ ៣៦០ដឺក្រេ ដែលជំនួយដល់ការលេងហ្គេម និងបច្ចេកវិទ្យា AI defocus eye protection technology ដែលជួយក្នុងការការពារភ្នែក។
ទន្ទឹមនឹងនេះផងដែរ ស្មាតហ្វូន HONOR 300 Series នឹងដំណើរការដោយបន្ទះឈីប Snapdragon 8 Gen 3 ជាមួយប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ MagicOS និងទទួលបានម៉ាស៊ីនស្កេនក្រយៅដៃលើផ្នែកអេក្រង់ កញ្ជប់ថាមពលថ្ម 5,300mAh ដូចគ្នានឹង HONOR 300 Series ប៉ុន្តែគាំទ្រការសាកថ្មល្បឿនលឿនដល់ 100W ។ លើសពីនេះទៅទៀត ស្មាតហ្វូននេះនឹងប្រើប្រាស់នូវអេក្រង់ទំហំ ៦,៧អ៊ីញ 120Hz ដែលមានកម្រិតបង្ហាញ 1.5K និងមានការរចនាជាមួយកម្រាស់ ៧,៧ ម.ម និងទម្ងន់ ១៩៦ក្រាម ៕