Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»ចេញហើយ! ទូរស័ព្ទដៃសេរ៊ីថ្មី realme C75 តម្លៃខ្ទង់ ២០០ដុល្លារ បំពាក់ថ្មធំដល់ 6,000mAh
    បច្ចេកវិទ្យា

    ចេញហើយ! ទូរស័ព្ទដៃសេរ៊ីថ្មី realme C75 តម្លៃខ្ទង់ ២០០ដុល្លារ បំពាក់ថ្មធំដល់ 6,000mAh

    November 27, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ realme បានប្រកាសដាក់បង្ហាញចេញជាផ្លូវការទូរស័ព្ទដៃសេរ៊ីថ្មី realme C75 ជាមួយតម្លៃលក់ចាប់ពី ២២៣ ដុល្លារ នៅក្នុងទីផ្សារប្រទេសវៀតណាម។

    សម្រាប់ទូរស័ព្ទដៃ realme C75 ទទួលបានអេក្រង់ LCD ទំហំ ៦,៧២ អ៊ីញ 90Hz មានកម្រិតបង្ហាញ FHD+ (2400 x 1080 pixels) និងកម្រិតពន្លឺ 690 nits ដំណើរការដោយបន្ទះឈីប MediaTek Helio G92 Max ទំហំ 12nm ជាមួយប្រព័ន្ធប្រតិបត្តិការ Android 14 នៅលើ realme UI 5.0 និងទទួលបាន RAM 8GB និងអង្គផ្ទុក 128GB / 256GB / 512GB ប្រភេទ eMMC 5.1  ព្រមទាំងអាចប្រើប្រាស់សុីមបានចំនួន២ (nano + nano + microSD) អាចបន្ថែមដល់ 1TB តាមរយៈ microSD និងអាចស្កេនម្រាមដៃនៅផ្នែកចំហៀងអេក្រង់បាន។
    សម្រាប់ផ្នែកកាមេរ៉ា ទូរស័ព្ទដៃ realme C75 ទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP មាន LED flash ខណៈកាមេរ៉ាផ្នែកខាងមុខមានទំហំ 8MP ។ ចំណែកផ្នែកថាមពលថ្មវិញ ទទួលបានកញ្ជប់ថាមពលថ្មទំហំ 6,000mAh គាំទ្រការសាកតាមខ្សែ 45W ។ លើសពីនេះទៅទៀត ទូរស័ព្ទនេះ គឺមានបំពាក់មកជាមួយបាសសម្លេងនៅផ្នែកខាងក្រោម អាវការពារធូលី និងទឹកកម្រិត IP69 និងគាំទ្រការតភ្ជាប់ 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5.1, GPS + GLONASS និង USB Type-C។

    គួរឲដឹងថា ការរចនារបស់ស្មាតហ្វូន realme C75 មានកម្រាស់ ៧,៩៩ ម.ម និងទម្ងន់ ១៩៦ ក្រាម និងទទួលបានជម្រើសពណ៌ Lightning Gold និង Black ៕

    ពាណិជ្ជកម្ម
    ប្រភពៈ FoneArena

    realme realme C75
    Share. Facebook Telegram WhatsApp
    Previous Articleញាក់សាច់! Huawei ចេញនាឡិកាដៃថ្មី ផលិតពីមាសសុទ្ធ ១៨ការ៉ាត មានតម្លៃលក់ខ្ទង់ ៣០០០ដុល្លារ
    Next Article Huawei ចេញឡាន EV ថ្មី ប្រជែងជាមួយ Rolls-Royce តម្លៃខ្ទង់ ១៤មុឺនដុល្លារ ឌីស្សាញអេមអស់ទាស់

    Related Posts

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.