កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Huawei បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវនាឡិកាដៃសេរ៊ីថ្មី HUAWEI Watch Ultimate Design Gold edition ដែលរចនាជាពិសេសចេញពីមាសចំនួន 18K ឫ ១៨ការ៉ាត សម្ភារៈកម្រិតខ្ពស់ និងបច្ចេកវិទ្យារចនាដ៏ស្មុគស្មាញ ជាមួយតម្លៃលក់ចាប់ពី ៣ ០៣៨ ដុល្លារ ដល់ ៣ ៣១៤ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។
ចំពោះការរចនារបស់នាឡិកាដៃ HUAWEI Watch Ultimate Design Gold edition ត្រូវបានរចនាជាមួយកញ្ជក់ប្រភេទ Sapphire glass បូករួមជាមួយការរចនាគែមចេញពីមាស gold-inlaid ceramic bezel និងគម្របប្រភេទ amorphous zirconia front case រួមនឹងតួខ្លួនប្រភេទ ceramic back case, ខ្សែទីតាញ៉ូមមាស និងមានកម្រាស់ ១៣ ម.ម និងទម្ងន់ ៧៨ក្រាម ។
ចំណែកផ្នែកថាមពលវិញ នាឡិកាដៃ HUAWEI Watch Ultimate Design Gold edition អាចប្រើប្រាស់បានរយៈពេលពី ៨ ទៅ ១៤ថ្ងៃ នៅពេលសាកថ្មពេលម្តង និងគាំទ្រប្រព័ន្ធប្រតិបត្តិការចាប់ពី HarmonyOS 2 ប្រព័ន្ធប្រតិបត្តិការ Android 8.0 និងប្រព័ន្ធប្រតិបត្តិការ iOS 13.0 ឡើងទៅ រួមជាមួយការប្រើប្រាស់នូវសេនស័រចាប់សញ្ញាតាមដាន និងគាំទ្រមុខងារ Accelerometers, Gyroscope, Geomagnetic, Optical heart rate, Barometric pressure, Temperature, Ambient light, Depth sensor និងគាំទ្រមុខងារទំនាក់ទំនងផ្កាយរណប, 100m diving mode, professional gold mode with 320+ golf course maps, ECG analysis, sleep apnea analysis និងមុខងារជាច្រើនទៀតផងដែរ។