កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដ OnePlus បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវទូរស័ព្ទដៃសេរ៊ីថ្មី OnePlus 13 ជាមួយតម្លៃលក់ចាប់ពី ៦៣០ ដុល្លារ ដល់ ៨៤០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
ទូរស័ព្ទដៃ OnePlus 13 ទទួលបានអេក្រង់ AMOLED ទំហំ ៦,៨២ អ៊ីញ 120Hz មានកម្រិតបង្ហាញ 2K+ (3168×1440 pixels) និងកម្រិតពន្លឺ 4,500 nits ដំណើរការដោយបន្ទះឈីប Snapdragon 8 Elite 3nm SoC ជាមួយប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ ColorOS 15 (China) / OxygenOS 15 (Global) និងទទួលបាន RAM 12GB / 16GB / 24GB និងអង្គផ្ទុក 256GB / 512GB / 1TB ព្រមទាំងប្រើប្រាស់សុីមបានចំនួន២ និងអាចស្កេនម្រាមដៃនៅលើអេក្រង់បាន។
សម្រាប់ផ្នែកកាមេរ៉ាវិញ ទូរស័ព្ទដៃ OnePlus 13 ទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP ជំនួយដោយមុខងារគ្រប់គ្រងលំនឹង OIS បូករួមជាមួយលេន Ultra-Wide ទំហំ 50MP, លេន macro ទំហំ ៣,៥ ស.ម និងលេន Periscope Telephoto ទំហំ 50MP 3x optical zoom, 6x in-sensor zoom, 120x digital zoom ជំនួយដោយមុខងារគ្រប់គ្រងលំនឹង OIS អាចថតវីដេអូបានកម្រិត 4k 60fps, 8K ខណៈកាមេរ៉ាផ្នែកខាងមុខមានទំហំ 32MP អាចថតវីដេអូបានកម្រិត 4K 30fps។
ចំណែកផ្នែកថាមពលថ្ម ទូរស័ព្ទដៃ OnePlus 13 ទទួលបានកញ្ជប់ថ្មទំហំ 6,000mAh គាំទ្រការសាកតាមខ្សែ 100W និង 50W ឥតខ្សែ អាចសាកមួយពេញចំណាយពេលខ្ទង់ ៣៦នាទី។ លើសពីនេះទៅទៀត ទូរស័ព្ទនេះ មានបំពាក់ជាមួយអាវការពារធូលី និងទឹកកម្រិត IP68 + IP69 និងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 7, Bluetooth 5.4, GPS, USB Type-C 3.2 Gen 1, NFC និងទទួលបានរន្ធ microphone ចំនួន៤, រន្ធ USB Type-C Port និងបាសម្លេង Stereo speaker។
ចំពោះការរចនារបស់ទូរស័ព្ទដៃ OnePlus 13 មានកម្រាស់ ៨,៥ ម.ម (glass), ៨,៨ ម.ម (leather) និងទម្ងន់ ២១៣ ក្រាម (glass), ២១០ ក្រាម (leather) និងទទួលបានជម្រើសពណ៌ចំនួន៣ រួមមាន Obsidian, Blue និិង White៕