Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»ចេញហើយ! ទូរស័ព្ទដៃសេរ៊ីថ្មី HONOR Magic7 និង Magic7 Pro តម្លៃក្រោម ១ពាន់ដុល្លារ
    បច្ចេកវិទ្យា

    ចេញហើយ! ទូរស័ព្ទដៃសេរ៊ីថ្មី HONOR Magic7 និង Magic7 Pro តម្លៃក្រោម ១ពាន់ដុល្លារ

    October 31, 20242 Mins Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ HONOR បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវទូរស័ព្ទដៃសេរ៊ីថ្មី HONOR Magic7 និង Magic7 Pro ជាមួយតម្លៃលក់ចាប់ពី ៦៣១ ដុល្លារ ដល់ ៧៧១ ដុល្លារ សម្រាប់ Magic7 និងចាប់ពី ៧៩៩ ដុល្លារ ដល់ ៩៤០ ដុល្លារ សម្រាប់ Magic7 Pro ក្នុងទីផ្សារប្រទេសចិន។

    ទូរស័ព្ទដៃ HONOR Magic7 និង Magic7 Pro ទទួលបានអេក្រង់ OLED ទំហំ ៦,៧៨ និងអេក្រង់កោងប្រភេទ OLED ទំហំ ៦,៨ អ៊ីញ 120Hz មានកម្រិតបង្ហាញ FHD+ (1264×2800 pixels) និង (1280×2800 pixels) និងកម្រិតពន្លឺ 5,000 nits ដំណើរការដោយបន្ទះឈីប Snapdragon 8 Elite 3nm ជាមួយប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ Magic UI 9.0 និងទទួលបាន RAM 12GB / 16GB និងអង្គផ្ទុក 256GB / 512GB / 1TB (Magic7 Pro) ព្រមទាំងប្រើប្រាស់សុីមបានចំនួន២ និងអាចស្កេនម្រាមដៃនៅលើអេក្រង់បាន។
    សម្រាប់ផ្នែកកាមេរ៉ាវិញ ទូរស័ព្ទដៃ HONOR Magic7 ទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP បូករួមជាមួយលេន Ultra-Wide ទំហំ 50MP, លេន macro ទំហំ ២,៥ ស.ម និងលេន Telephoto ទំហំ 50MP (f/2.4, 3x Optical Zoom, 50x Digital Zoom, OIS) អាចថតវីដេអូបានកម្រិត 4K 60fps ខណៈកាមេរ៉ាផ្នែកខាងមុខមានទំហំ 50MP  អាចថតវីដេអូបានកម្រិត 4K 60 fps។ ចំណែក Magic7 Pro វិញ ទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP បូករួមជាមួយលេន Ultra-Wide ទំហំ 50MP, លេន macro ទំហំ ២,៥ ស.ម និងលេន Telephoto ទំហំ 200MP (f/2.6, 3x Optical Zoom, 100x Digital Zoom, OIS) អាចថតវីដេអូបានកម្រិត 4K 60fps ខណៈកាមេរ៉ាផ្នែកខាងមុខមានទំហំ 50MP  អាចថតវីដេអូបានកម្រិត 4K 60 fps។

    ចំណែកផ្នែកថាមពលថ្ម ទូរស័ព្ទដៃ HONOR Magic7 ទទួលបានកញ្ជប់ថ្មទំហំ 5650mAh គាំទ្រការសាកតាមខ្សែ 100W និង 80W ឥតខ្សែ ចំណែក Magic7 Pro វិញ ទទួលបានកញ្ជប់ថ្មទំហំ 5,850mAh គាំទ្រការសាកតាមខ្សែ 100W និង 80W ឥតខ្សែ ។ លើសពីនេះទៅទៀត ទូរស័ព្ទនេះ មានបំពាក់ជាមួយអាវការពារធូលី និងទឹក IP68 + IP68 និងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 7, Bluetooth 5.4, GPS, USB Type-C, NFC និងទទួលបានបាស Stereo Speaker ចំនួន២។

    ពាណិជ្ជកម្ម

    ចំពោះការរចនារបស់ទូរស័ព្ទដៃ HONOR Magic7 មានកម្រាស់ ៧,៩៥ ម.ម និងទម្ងន់ ១៩៩ ក្រាម និងទទួលបានជម្រើសពណ៌ចំនួន៥ រួមមាន Moon Shadow Gray, Snow White, Sky Blue, Velvet Black និង Morning Glow Gold ចំណែក Magic7 Pro វិញមានកម្រាស់ ៨,៨ ម.ម និងទម្ងន់ ២២៣ ក្រាម និងទទួលបានជម្រើសពណ៌ចំនួន៤ រួមមាន Moon Shadow Gray, Snow White, Sky Blue និង Velvet Black ៕

    ប្រភពៈ FoneArena

    Honor HONOR Magic7 Series
    Share. Facebook Telegram WhatsApp
    Previous ArticleMacBook Pro M4 ចេញហើយ! ហើយអ្នកទាំងអស់គ្នាពេលណាបានជីក តម្លៃត្រឹមតែ ២ពាន់ដុល្លារនឹង
    Next Article ចេញហើយ! OnePlus 13 ទូរស័ព្ទដៃសេរ៊ីថ្មីតម្លៃក្រោម ១ពាន់ដុល្លារ ប្រើឈីប Snapdragon 8 Elite

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.