កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតស្មាតហ្វូន iQOO បានធ្វើការប្រកាសជាផ្លូវការថា ពួកគេនឹងដាក់បង្ហាញចេញជាផ្លូវការនូវស្មាតហ្វូនសេរ៊ីថ្មី iQOO 13 នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ក្នុងទីផ្សារប្រទេសចិន។
iQOO 13 នឹងទទួលបានបន្ទះអេក្រង់ OLED របស់ក្រុមហ៊ុន BOE មានទំហំ ៦,៨៣អ៊ីញ 144Hz មានកម្រិតបង្ហាញ 2K (3168×1440 pixels) ដែលប្រើប្រាស់នូវបច្ចេកវិទ្យាការពារភ្នែក និងពន្លឺដំបូងបង្អស់របស់ពិភពលោក ដំណើរការដោយកំពូលបន្ទះឈីប Snapdragon 8 Elite ដែលជា SoC ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Qualcomm ព្រមទាំងអាចស្កេនម្រាមដៃនៅក្រោមអេក្រង់បាន។
សម្រាប់ផ្នែកថាមពលថ្មវិញ iQOO 13 នឹងទទួលបានកញ្ជប់ថ្ម silicon carbon battery ជំនាន់ទី៣ ទំហំ 6,150mAh គាំទ្រការសាកតាមខ្សែ 120W (មិនមានការសាកថ្មឥតខ្សែទេ)។ លើសពីនេះទៅទៀត iQOO 13 នឹងបំពាក់នូវបន្ទះឈីបហ្គេម Q2 ដែលផលិតដោយក្រុមហ៊ុន iQOO ផ្ទាល់ និងបំពាក់នូវបច្ចេកវិជ្ជាគ្រប់គ្រងកម្ដៅដ៏ទំនើបដែលប្រើក្នុងស្មាតហ្វូនដែលមានសមត្ថភាពខ្ពស់ (multi-layer graphene + 7K ultra-large area VC (Vapor Chamber) heat spreader) ។
ចំពោះការរចនាកាមេរ៉ាខាងក្រោយរបស់ iQOO 13 មានឈ្មោះថា energy halo design ដែលមានការរចនាជារង្វង់ពន្លឺជុំវិញកាមេរ៉ា។ បន្ថែមពីនេះ កាមេរ៉ាខាងក្រោយរបស់ iQOO 13 នឹងបញ្ជេញពន្លឺនៅពេលមានការជូនដំណឹង។
ក្នុងនោះ ស្មាតហ្វូននេះ នឹងមានបំពាក់ជាមួយអាវការពារធូលី និងទឹកកម្រិត IP68 និងទទួលបានបាសសម្លេងចំនួន ២គ្រាប់ និងទទួលបានជម្រើសពណ៌ Isle of Man, White Legendary Edition, Black Racetrack និង Gray ៕