កាលពីពេលថ្មីៗនេះ មានសារព៌ត័មានមួយចំនួនបាននិយាយ ក្រុមហ៊ុនផលិតស្មាតហ្វូន vivo អាចនឹងធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវស្មាតហ្វូនសេរ៊ីថ្មី vivo S20 នៅចុងឆ្នាំ២០២៤ ខាងមុខនេះ ក្នុងទីផ្សារប្រទេសចិន។
vivo S20 នឹងទទួលបានអេក្រង់ AMOLED ទំហំ ៦,៦៧អ៊ីញ 120Hz មានកម្រិតបង្ហាញ 1.5K (2800×1260 pixels) ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 7 Gen 3 ទំហំ 4nm ជាមួយប្រព័ន្ធប្រតិបត្តិការ Android 14 ឫ 15 នៅលើ OriginOS និងទទួលបាន RAM 12GB / 16GB និងអង្គផ្ទុក 256GB / 512GB / 1TB ព្រមទាំងប្រើប្រាស់សុីមបានចំនួន២ និងអាចស្កេនម្រាមដៃនៅលើអេក្រង់បាន។
សម្រាប់ផ្នែកកាមេរ៉ាវិញ vivo S20 នឹងទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP មានមុខងារគ្រប់គ្រងលំនឹង OIS និង LED បូករួមជាមួយលេន ultra-wide ទំហំ 8MP ខណៈកាមេរ៉ាផ្នែកខាងមុខមានទំហំ 50MP មានមុខងារ autofocus ។ ចំណែកផ្នែកថាមពលថ្ម vivo S20 នឹងទទួលបានកញ្ជប់ថ្មទំហំ 6,500mAh គាំទ្រការសាកតាមខ្សែ 80W ។ លើសពីនេះទៅទៀត ស្មាតហ្វូននេះ អាចមានបំពាក់ជាមួយអាវការពារធូលី និងទឹក IP68 និងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 6, Bluetooth 5.4, GPS, USB Type-C និង NFC ជាដើម។
ចំពោះការរចនារបស់ vivo S20 អាចនឹងមានកម្រាស់ ៧,១៩ ម.ម និងទម្ងន់ ១៨៥,៥ ក្រាម និងទទួលបានរន្ធ USB Type-C Audio ចំនួន, បាសសម្លេង Stereo ចំនួន ១គ្រាប់(លឺទាំងផ្នែកខាងលើ និងផ្នែកខាងក្រោម) និង Hi-Res audio៕