កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Qualcomm បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវបន្ទះឈីបជំនាន់ថ្មី Qualcomm Snapdragon 8 Elite ដែលជា SoC ចុងក្រោយបំផុតរបស់ក្រុមហ៊ុនដែលមានសមត្ថភាពសន្សំសំចៃជាងមុនចំនួន ២៧ភាគរយ នៅក្នុងព្រឹត្តិការណ៍ Snapdragon Tech Summit 2023 និងទទួលបាននូវការកែលម្អយ៉ាងច្រើនបើប្រៀបធៀបទៅនឹងជំនាន់មុន ដោយសារមានសមត្ថភាពដំណើរ CPU, GPU និង AI ខ្ពស់។
ជាងនេះទៅទៀត Adreno GPU ថ្មីរបស់វាមានសមត្ថភាពដំណើរការលឿនជាងមុន ៤០ភាគរយ និងមានប្រសិទ្ធភាពថាមពលកាន់តែច្រើនជាងមុន ៤០ភាគរយ។ ក្នុងនោះ វាគាំទ្រការប្រើប្រាស់បច្ចេកវិទ្យា Unreal Engine 5.3 ដែលអាចបង្ហាញ 3D ដែលមានគុណភាពភាពយន្តខ្ពស់។
សម្រាប់ផ្នែក AI ឬ NPU ត្រូវបានបង្កើនសមត្ថភាព ៤៥ភាគរយ ខណៈល្បឿនដំណើរការមានភាពប្រសើរជាងមុន ៤៥ភាគរយ បើប្រៀបធៀបទៅនឹងជំនាន់មុន ដែលផ្តល់នូវបទពិសោធន៍លេងហ្គេមដ៏រលូន និងគុណភាពរូបភាពច្បាស់ និងគាំទ្រ Multimodal Gen AI លើម៉ាសុីនផ្ទាល់។
ចំណែកការតភ្ជាប់របស់ Snapdragon 8 Elite មានបំពាក់ជាមួយប្រព័ន្ធ Snapdragon X80 5G Modem RF System និងគាំទ្រ 5G | Wi-Fi 7 | Bluetooth 6.0 ដែលអាចលេងហ្គេមប្រសើរជាងមុន ៤០ភាគរយ, ដំណើរការ Ray-tracing បានប្រសើរជាងមុន ៣៥ភាគរយ និងគាំទ្រការថតវីដេអូ 8K HDR 60 FPS និងសេនស័រកាមេរ៉ា 320MP និងបច្ចេកវិទ្យា Qualcomm Quick Charge 5 Technology។
ទន្ទឹងនឹងនេះផងដែរ បន្ទះឈីប Qualcomm Snapdragon 8 Elite នឹងត្រូវប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Series, OnePlus 13, Honor Magic 7 Series និង Realme GT 7 Pro ដែលគ្រោងប្រកាសដាក់បង្ហាញចេញជាផ្លូវការនៅក្នុងពេលឆាប់ៗនេះនៅក្នុងទីផ្សារប្រទេសចិន៕