កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតស្មាតហ្វូន OnePlus បានធ្វើការប្រកាសដាក់បង្ហាញចេញនូវស្មាតហ្វូនសេរ៊ីថ្មី OnePlus 13 ហើយគ្រោងដាក់បង្ហាញចេញជាផ្លូវការនៅក្នុងថ្ងៃទី៣១ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ ក្នុងទីផ្សារប្រទេសចិន។
OnePlus 13 នឹងទទួលបានអេក្រង់កោងប្រភេទ BOE X2 មានកម្រិតបង្ហាញ 2K ដំណើរការដោយបន្ទះឈីប Snapdragon 8 Elite (8 Gen 4) ជាមួយប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ OxygenOS 15 និងទទួលបាន RAM 8GB / 12GB / 16GB និងអង្គផ្ទុក 256GB / 512GB / 1TB ព្រមទាំងប្រើប្រាស់សុីមបានចំនួន២ និងអាចស្កេនម្រាមដៃនៅលើអេក្រង់បាន។
សម្រាប់ផ្នែកកាមេរ៉ាវិញ OnePlus 13 នឹងទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP បូករួមជាមួយកាមេរ៉ា 50MP JN5 និងលេន LYT600 3X Periscope Telephoto។ ចំណែកផ្នែកថាមពលថ្ម OnePlus 13 នឹងទទួលបានកញ្ជប់ថ្មទំហំ 6,000mAh គាំទ្រការសាកតាមខ្សែ 100W និង 50W Wireless ។ លើសពីនេះទៅទៀត ស្មាតហ្វូននេះ មានបំពាក់ជាមួយអាវការពារធូលី និងទឹក IP68/IP69 និងគាំទ្រការតភ្ជាប់ផ្សេងៗជាដើម។
ចំពោះការរចនារបស់ OnePlus 13 នឹងទទួលបានជម្រើសពណ៌ចំនួន៣ រួមមាន Obsidian Black, Blue Moment និង White Dew Morning Light៕