កាលពីពេលថ្មីៗនេះ យោងតាមសារព័ត៌មានជាច្រើននៅក្នុងប្រទេសចិនបាននិយាយថា ការផលិតរថយន្តអគ្គិសនី Tesla Model Y ឫ Tesla Model Y Juniper កំពុងត្រូវបានផលិតនៅក្នុងរោងចក្រ Shanghai Gigafactory នៅប្រទេសចិន ដោយបរិមាណផលិតកម្មមានចំនួន ១២គ្រឿងក្នុងមួយថ្ងៃ។
ចំពោះរថយន្ត Model Y ថ្មីនេះ អាចមានថ្មទំហំ ៩៥គីឡូវ៉ាត់ម៉ោង និងមានការរចនាផ្នែកខាងមុខស្រដៀងនឹង Model 3 Highland រួមនឹងភ្លើងខាងក្រោយដែលស្រដៀងនឹងរថយន្ត Tesla Cybertruck ។ លើសពីនេះទៅទៀត រថយន្តនេះ នឹងទទួលបានជម្រើសពណ៌ក្រហមថ្មីផងដែរ។ សម្រាប់ការដាក់បង្ហាញចេញជាផ្លូវការថយន្ត Model Y ថ្មីអាចនឹងត្រូវធ្វើឡើងនៅចុងឆ្នាំ២០២៤ នេះ ឫនៅដើមឆ្នាំ២០២៥ ខាងមុខ។
គួរឲដឹងថា Shanghai Gigafactory គឺជារោងចក្រនៅក្រៅប្រទេសដំបូងគេរបស់ Tesla ដោយជាមធ្យមអាចផលិតរថយន្តមួយគ្រឿងក្នុងរយៈពេល ៣០វិនាទី ប៉ុណ្ណោះ។ ក្នុងនោះ នៅក្នុងខែកញ្ញា ឆ្នាំ២០២៤ ការលក់់រថយន្ត Tesla Model Y នៅក្នុងប្រទេសចិន មានចំនួន ៤៨ ២០២ គ្រឿង កើនឡើង ១៦,៣៥ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ និងកើនឡើង ៦,៣៤ ភាគរយ ពីមួយខែទៅមួយខែ៕