កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ OPPO បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវទូរស័ព្ទដៃសេរ៊ីថ្មី OPPO K12 Plus ជាមួយតម្លៃលក់ចាប់ពី ២៦៨ដុល្លារ ដល់ ៣៥៣ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
ទូរស័ព្ទដៃ OPPO K12 Plus ទទួលបានបន្ទះអេក្រង់ AMOLED ទំហំ ៦,៧ អ៊ីញ 120Hz មានកម្រិតបង្ហាញ Full HD+ (2412×1080 pixels) អាចស្កេនម្រាមដៃនៅលើអេក្រង់ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 7 Gen 3 ទំហំ 4nm និងប្រព័ន្ធប្រតិបត្តិការ Android 14 នៅលើ ColorOS 14 អាចប្រើប្រាស់សុីមបានចំនួន២ (nano + nano / microSD) ព្រមទាំងទទួលបាន RAM 8GB | 12GB និងអង្គផ្ទុក 256GB / 512GB ។
ចំណែកផ្នែកកាម៉េរ៉ាវិញ មានបំពាក់ជាមួយសេនស័រកាមេរ៉ាខាងមុខមានទំហំ 16MP និងកាមេរ៉ាគោលខាងក្រោយទំហំ 50MP មានមុខងារជំនួយការគ្រប់គ្រងលំនឹង OIS បូករួមទាំងលេនថតមុំទូលាយ Ultra-wide ទំហំ 8MP ។ ក្រៅពីនេះទៅទៀត ទូរស័ព្ទដៃ OPPO K12 Plus ក៏មានបំពាក់មកជាមួយអាវការពារទឹក និងធូលីកម្រិត IP54 និងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 6, Bluetooth 5.3, GPS និង NFC ជាដើម។ រីឯផ្នែកថាមពលថ្ម OPPO K12 Plus ទទួលបានថ្មទំហំ 6,400mAh គាំទ្រការសាកល្បឿនលឿន 80W តាមខ្សែ។ ចំពោះការរចនារចនារបស់ទូរស័ព្ទដៃ OPPO K12 Plus មានកម្រាស់ ៨,៣៧ ម.ម និងទម្ងន់ ១៩៣ ក្រាម ប៉ុណ្ណោះ ជាមួយជម្រើសពណ៌តួខ្លួនចំនួន២ រួមមានពណ៌ស និងពណ៌ខ្មៅ៕