កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវទូរស័ព្ទដៃសេរ៊ីថ្មី Samsung Galaxy S24 FE ជាមួយតម្លៃលក់ចាប់ពី ៦៤៩,៩៩ ដុល្លារ ដល់ ៧០៩,៩៩ ដុល្លារ (ថ្លៃជាង Galaxy S23 FE ចំនួន ៥០ ដុល្លារ) ក្នុងទីផ្សារសហរដ្ឋអាមេរិក។
ទូរស័ព្ទដៃ Samsung Galaxy S24 FE ទទួលបានបន្ទះអេក្រង់ AMOLED ទំហំ ៦,៧ អ៊ីញ 120Hz មានកម្រិតពន្លឺ 1,900 nits និងកម្រិតបង្ហាញ FHD+ ដំណើរការដោយបន្ទះឈីប Samsung Exynos 2400e 4nm និងប្រព័ន្ធប្រតិបត្តិការ Android 14 នៅលើ One UI 6.1.1 អាចប្រើប្រាស់សុីមបានចំនួន២ ព្រមទាំងទទួលបាន RAM 8GB និងអង្គផ្ទុក 128GB / 256GB / 512GB ។
ចំណែកផ្នែកកាម៉េរ៉ាវិញ មានបំពាក់ជាមួយសេនស័រកាមេរ៉ាខាងមុខមានទំហំ 10MP និងកាមេរ៉ាគោលខាងក្រោយទំហំ 50MP មានមុខងារជំនួយការគ្រប់គ្រងលំនឹង OIS អាចផងវីដេអូបានកម្រិត 4K 60fps បូករួមទាំងលេនថតមុំទូលាយ Ultra-wide ទំហំ 12MP និងលេន Telephoto ទំហំ 8MP អាចថតហ្សូមបាន 3X Optical Zoom។ ក្រៅពីនេះទៅទៀត ទូរស័ព្ទដៃ Samsung Galaxy S24 FE ក៏មានបំពាក់មកជាមួយមុខងារ Galaxy AI ក៏ដូចជាអាវការពារទឹក និងធូលីកម្រិត IP68 និងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 6E, Bluetooth 5.3, GPS, USB 3.1 និង NFC ជាដើម។ រីឯផ្នែកថាមពលថ្ម Galaxy S24 FE ទទួលបានថ្មទំហំ 4,700mAh គាំទ្រការសាក 25W តាមខ្សែ។