កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Xiaomi បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវទូរស័ព្ទដៃសេរ៊ីថ្មី Redmi Note 14 Pro និង Note 14 Pro+ ជាមួយតម្លៃលក់ចាប់ពី ២១៣ ដុល្លារ ដល់ ៣១៣ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។
សម្រាប់ទូរស័ព្ទដៃ Redmi Note 14 Pro និង Note 14 Pro+ ទទួលបានអេក្រង់ OLED ទំហំ ៦,៧ អ៊ីញ 120Hz មានកម្រិតបង្ហាញ 1.5K (2712×1220 pixels) និងកម្រិតពន្លឺ 3,000 nits ដំណើរការដោយបន្ទះឈីប MediaTek Dimensity 7300 Ultra 4nm និងបន្ទះឈីប Snapdragon 7s Gen 3 4nm ជាមួយប្រព័ន្ធប្រតិបត្តិការ Android 14 នៅលើ Xiaomi Hyper OS និងទទួលបាន RAM 8GB |12GB | 16GB និងអង្គផ្ទុកចាប់ពី 128GB | 256GB | 512GB ព្រមទាំងប្រើប្រាស់សុីមបានចំនួន២ និងអាចស្កេនម្រាមដៃនៅលើអេក្រង់បាន។
សម្រាប់ផ្នែកកាមេរ៉ាវិញ ទូរស័ព្ទដៃ Redmi Note 14 Pro ទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP បូករួមជាមួយលេន Ultra-Wide ទំហំ 8MP និងលេន Macro ទំហំ 2MP ចំណែក Note 14 Pro+ ទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP ជំនួយដោយមុខងារគ្រប់គ្រងលំនឹង OIS បូករួមជាមួយលេន Ultra-Wide ទំហំ 8MP និងលេន Telephoto ទំហំ 50MP 2.5X ខណៈកាមេរ៉ាផ្នែកខាងមុខមានទំហំ 20MP។
ចំណែកផ្នែកថាមពលថ្មទូរស័ព្ទដៃ Redmi Note 14 Pro ទទួលបានថ្មទំហំ 5,500mAh គាំទ្រការសាកតាមខ្សែ 45W និងថាមពលថ្មទំហំ 6,200mAh គាំទ្រការសាកតាមខ្សែ 90W ។ លើសពីនេះទៅទៀត ទូរស័ព្ទនេះ មានបំពាក់ជាមួយអាវការពារធូលី និងទឹក IP66 + IP68 + IP68 និងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 6, Bluetooth 5.4, GPS, USB Type-C និង NFC ។
ចំពោះការរចនារបស់ទូរស័ព្ទដៃ Redmi Note 14 Pro មានកម្រាស់ ៨,២៤ ម.ម និងទម្ងន់ ១៩០ ក្រាម និងទទួលបានជម្រើសពណ៌ចំនួន៤ រួមមាន Twilight Purple, Phantom Blue, Mirror Porcelain White និង Midnight Black ចំណែក Note 14 Pro+ មានកម្រាស់ ៨,៦៦ ម.ម និងទម្ងន់ ២១០,៨ ក្រាម និងទទួលបានជម្រើសពណ៌ចំនួន៣ រួមមាន Star Sand Green, Mirror Porcelain White និង Midnight Black ៕