កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Vivo បានប្រកាសដាក់បង្ហាញចេញផ្លូវការនូវទូរស័ព្ទដៃសេរ៊ីថ្មី Vivo V40 Lite និង V40 Lite 5G ជាមួយតម្លៃលក់ចាប់ពី ២១៨ ដុល្លារ ដល់ ២៣៨ ដុល្លារ សម្រាប់ Vivo V40 Lite និងតម្លៃលក់ចាប់ពី ២៥០ ដុល្លារ ដល់ ២៨៤ ដុល្លារ សម្រាប់ V40 Lite 5G នៅក្នុងទីផ្សារប្រទេសឥណ្ឌូនេសុី។
ទូរស័ព្ទដៃ Vivo V40 Lite និង V40 Lite 5G ទទួលបានអេក្រង់ AMOLED ទំហំ ៦,៦៧ អ៊ីញ 120Hz មានកម្រិតបង្ហាញ Full HD+ (2400 ×1080 pixels) និងកម្រិតពន្លឺ 1,800 nits ដំណើរការដោយបន្ទះឈីប Snapdragon 4 Gen 2 4nm សម្រាប់ V40 Lite 5G និងបន្ទះឈីប Snapdragon 685 6nm សម្រាប់ Vivo V40 Lite និងប្រព័ន្ធប្រតិបត្តិការ Android 14 នៅលើ Funtouch OS 14 ព្រមទាំងទទួលបាន RAM 8GB | 12GB និងអង្គផ្ទុក 128GB | 256GB អាចបន្ថែមដល់ 1TB តាមរយៈ microSD និងអាចប្រើប្រាស់សុីមបានចំនួន២។
សម្រាប់កាមេរ៉ាគោលខាងក្រោយរបស់ទូរស័ព្ទដៃ Vivo V40 Lite និង V40 Lite 5G មានទំហំ 50MP និងលេន Ultra-Wide ទំហំ 8MP បូករួមជាមួយកាម៉េរ៉ា Portrait ទំហំ 2MP ខណៈកាមេរ៉ាមុខមានទំហំ 32MP ជាប្រភេទលេនទម្លុះអេក្រង់។ ចំណែកផ្នែកថាមពលវិញ ទូរស័ព្ទដៃទាំង២ នេះ ទទួលបានថាមពលថ្មទំហំ 5,000mAh គាំទ្រការសាកថ្ម 80W តាមខ្សែ ដែលអាចសាកបាន ៤៥ភាគរយ ចំណាយពេលខ្ទង់ ១៥នាទី ប៉ុណ្ណោះ។ លើសពីនេះទៅទៀត ទូរស័ព្ទដៃ Vivo V40 Lite និង V40 Lite 5G ក៏មានភ្ជាប់មកជាមួយមុខងារការពារជម្រាបទឹក និងធូលី កម្រិត IP64 ព្រមទាំងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi, Bluetooth 5.0, GPS និង USB Type-C។
ចំពោះការរចនារបស់ទូរស័ព្ទដៃ Vivo V40 Lite និង V40 Lite 5G មានសភាពស្តើងដែលមានកម្រាស់ត្រឹមតែ ៧,៧៩ និង ៧,៩៥ មីលីម៉ែត្រ រួមជាមួយទម្ងន់ត្រឹមតែ ១៨៨ និង ១៩០ ក្រាម ប៉ុណ្ណោះ និងទទួលបាននូវជម្រើសពណ៌ចំនួន៣ រួមមានពណ៌ Titanium Silver, Pearl Violet និង Carbon Black សម្រាប់ Vivo V40 Lite ចំណែក V40 Lite 5G វិញទទួលបានជម្រើសពណ៌ចំនួន២ ផងដែររួមមានពណ៌ Titanium Silver និង Carbon Black៕