Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Wuling ចេញឡានថ្មី តម្លៃ ៥ពាន់ដុល្លារជាង សាកម្តងរត់បាន ២០០គ.ម
    ព័ត៌មានថ្មីៗ

    Wuling ចេញឡានថ្មី តម្លៃ ៥ពាន់ដុល្លារជាង សាកម្តងរត់បាន ២០០គ.ម

    August 21, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារចិន] ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Wuling បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនី Wuling Hongguang Mini Youth Edition ជាមួយតម្លៃលក់ចាប់ពី ៥ ៧០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។

    ពាណិជ្ជកម្ម

    រថយន្តអគ្គិសនី Wuling Hongguang Mini មានប្រវែងតួខ្លួនសរុប ៣ ០៦៤ ម.ម ទទឹង ១ ៤៩៣ ម.ម កម្ពស់ ១ ៦១៤ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ០១០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ៣០ គីឡូវ៉ាត់ និងកម្លាំងរមួល ៩២ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៧,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២១៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកថ្មល្បឿន អាចសាកឡើងពី ៣០ ទៅ ៨០ ភាគរយ ចំណាយពេលខ្ទង់ ៣៥ នាទី។

    សម្រាប់ការរចនាផ្នែកខាងក្រៅ មានការរចនាជាមួយប៉ាណាបិទជិតដោយបានភ្ជាប់មកជាមួយចង្កៀងមុខ-ក្រោយជាប្រភេទ LED ដ៏ស្លីមរាងមូល រួមជាមួយថាសកង់ទំហំមធ្យម  និងជម្រើសពណ៌តួខ្លួនចំនួន ៥ រួមមាន milk apricot coffee, light mango yellow, avocado green, white peach pink និង iris blue។

    ចំពោះផ្នែកខាងក្នុង ទទួលបានអេក្រង់ឌីជីថលចំនួន១ រន្ធម៉ាសុីត្រជាក់ រន្ធ USB និងប្រព័ន្ធសុវត្ថិភាពនិងប្រព័ន្ធជំនួយការបើកបរមួយចំនួនទៀតរួមមាន ប្រព័ន្ធហ្វ្រាំងអូតូ ពោងសុវត្ថិភាពចំនួន ២ចំនុច និងប្រព័ន្ធចាប់សញ្ញាជាដើម៕

    ប្រភពៈ​ CarNewsChina

    Wuling Wuling Hongguang Mini
    Share. Facebook Telegram WhatsApp
    Previous Articleមានដឹងអត់ថា iPhone 16 ឆ្នាំនេះផលិតនៅណា?
    Next Article អបអរសាទរ! កម្ពុជា ទទួលបានរោងចក្រដំឡើងរថយន្តអគ្គិសនីចំនួន១ បន្ថែមទៀតក្នុងខេត្តពោធិ៍សាត់

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.