Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»BMW ចេញឡានថ្មីនៅចិនបំពាក់ម៉ាសុីនថ្មី តម្លៃថ្មីខ្ទង់ ៦មុឺនដុល្លារ
    យានយន្ត

    BMW ចេញឡានថ្មីនៅចិនបំពាក់ម៉ាសុីនថ្មី តម្លៃថ្មីខ្ទង់ ៦មុឺនដុល្លារ

    August 7, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BMW Brilliance Automotive បានធ្វើការដាក់បង្ហាញចេញរថយន្ត BMW X3 មាន ២ ជម្រើសរួមមាន 25L xDrive និង 30L xDrive ដែលមានតម្លៃលក់់ក្នុងទីផ្សារប្រទេសចិនចាប់ពី ៥៩ ៧០០ ដុល្លារ ដល់ ៧៤ ៦០០ ដុល្លារ ខណៈសម្រាប់ថ្ងៃចេញលក់ជាផ្លូវការខាងក្រុមហ៊ុនមិនទាន់បបង្ហាញនូវឡើយទេ។

    ពាណិជ្ជកម្ម

    ទាក់ទងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាសុីនសុាំងចំណុះ ២,០ លីត្រ turbocharged ទំហំ ៤ សុីឡាំង  អាចផលិតកម្លាំងបាន ១៩០ សេះ និងកម្លាំងរមួល ៣១០ សម្រាប់ជម្រើស (25L xDrive) ចំណែកជម្រើស (30L xDrive) វិញ ផលិតកម្លាំងបាន ២៥៨ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទបើកបរប៉ុង២ AWD។

    ចំពោះការរចនាផ្នែកខាងក្រៅ រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៨៦៥ ម.ម ទទឹង ១ ៩៣០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយវែងជាង BMW X3  របស់អាមេរិក ១១០ ម.ម ដែលបំពាក់ដោយប៉ាណាសំណុំហ្សីនរបស់ BMW ផ្ទាល់ មានលក្ខណៈស្ព័រ អមដោយចង្កៀងមុខ LED និងចង្កៀងក្រោយ LED ដ៏ស្លីម រាងអក្សរ X រួមជាមួយថាសកង់ស្ព័រ និងបំពង់ស៊ីមាំងស្ព័រ ជាដើម។

    សម្រាប់ផ្នែកខាងក្នុុងមានសភាពប្រណិតដោយទទួលបានអេក្រង់ភ្លោះទំហំធំដែលរចនារួមបញ្ជូលគ្នារវាងកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ភ្ជាប់ប្រព័ន្ធប្រតិបត្តិការរបស់ BMW រួមជាមួយអេក្រង់បង្ហាញលើកញ្ចក់ Head-Up Display ក៏ដូចជាដំបូលកញ្ចក់មានពន្លឺ panoramic glass roof កៅអីប្រភេទ Veganza និងកន្លែងសាកថ្មឥតខ្សែ៕

    ប្រភពៈ Carscoops

    BMW BMW X3
    Share. Facebook Telegram WhatsApp
    Previous ArticleSamsung ចេញអាគុយ EV​ ថ្មីប្រើបាន២០ឆ្នាំ សាក ៩ នាទី រត់បានជិត ១ពាន់គីឡូម៉ែត្រ
    Next Article HUAWEI ចេញថេបប្លេតថ្មីសេរ៊ីឆ្នាំ២០២៤ ឯតម្លៃខ្ទង់ ៦០០ ដុល្លារនៅស្រុកចិន

    Related Posts

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.