Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»HTC មិនទាន់ទៅណាទេ! ពេលនេះលេចធ្លាយម៉ូដែលថ្មីត្រៀមប្រកាសចេញ
    បច្ចេកវិទ្យា

    HTC មិនទាន់ទៅណាទេ! ពេលនេះលេចធ្លាយម៉ូដែលថ្មីត្រៀមប្រកាសចេញ

    May 2, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    មានមនុស្សមួយចំនួនប្រហែលជាភ្លេច HTC ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូន Android ចំណាស់មួយ។ ត្បិតថាស្ងប់ស្ងាត់ពីទីផ្សារស្មាតហ្វូន ប៉ុន្តែក្រុមហ៊ុន HTC នៅបន្តធ្វើប្រតិបត្តិការនៅឡើយ ដោយកាលពីខែឧសភា ឆ្នាំមុន បានប្រកាសចេញស្មាតហ្វូន U23 Pro ហើយពេលនេះ HTC ប្រហែលជាបានត្រៀមរួចរាល់នូវអ្នកស្នងតំណែង ដែលទំនងជាម៉ូដែល U24 Pro។

    ពាណិជ្ជកម្ម

    HTC U24 Pro ត្រូវបានគេប្រទះឃើញថាបានចុះឈ្មោះទៅក្នុង Google Play Console ដែលជាសញ្ញាបង្ហាញថាការប្រកាសចេញស្មាតហ្វូននេះអាចនឹងធ្វើឡើងក្នុងពេលប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះ។ ស្មាតហ្វូននេះក៏បានលេចចេញនៅក្នុងទិន្នន័យរបស់ Geekbench ផងដែរ។

    HTC U24 Pro នឹងប្រើប្រាស់ឈីប Snapdragon 7 Gen 3 SoC ដែលនឹងមកជាមួយនូវជម្រើស RAM 12GB។ វាមានអេក្រង់អាចបង្ហាញរូបភាពកម្រិត 1080×2436 ភីកសែល ជាមួយដង់ស៊ីតេ 480ppi និងមានប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 14 មកស្រាប់៕

    Share. Facebook Telegram WhatsApp
    Previous Articleអង់គ្លេស ចេញច្បាប់ហាមមិនឲ្យប្រើលេខសម្ងាត់ 123456
    Next Article Samsung សម្រេចជោគជ័យការលក់ Galaxy S24 នៅត្រីមាសទីមួយ

    Related Posts

    រថយន្តសេដានប្រណីត BYD Yangwang U7 ជំនាន់ថ្មី ប្រើថ្ម 150 kWh មានការប្រើប្រាស់ថាមពល 17.7 kWh ក្នុង 100 គីឡូម៉ែត្រ

    January 27, 20261 Min Read

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.