Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»បែកធ្លាយច្បាស់រូបរាងស្មាតហ្វូន HMD ដំបូងដែលមិនប្រើឈ្មោះ Nokia
    បច្ចេកវិទ្យា

    បែកធ្លាយច្បាស់រូបរាងស្មាតហ្វូន HMD ដំបូងដែលមិនប្រើឈ្មោះ Nokia

    April 17, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន HMD Global នៅតែបន្តចេញលក់ទូរសព្ទម៉ាកសញ្ញា Nokia ប៉ុន្តែទន្ទឹមគ្នានោះក្រុមហ៊ុនក៏កំពុងផលិតឧបករណ៍ដោយប្រើប្រាស់ម៉ាកសញ្ញារបស់ខ្លួនផងដែរ។ មួយក្នុងចំណោមឧបករណ៍ទាំងនោះ នឹងជាស្មាតហ្វូន HMD Pulse ដែលបានបែកធ្លាយរូបរាង និងលក្ខណៈសម្បត្តិច្បាស់ៗមុនការប្រកាសចេញ។

    ពាណិជ្ជកម្ម

    HMD Pulse នឹងប្រើប្រាស់អេក្រង់ IPS LCD ទំហំ ៦,៥៦អ៊ីញ ជាមួយកម្រិតបង្ហាញ HD+ និងមានគែមអេក្រង់កម្រាស់ស្ដើង។ ផ្អែកតាមការលេចធ្លាយពីមុនមក ស្មាតហ្វូននេះនឹងប្រើឈីប Unisoc T606 ជាមួយជម្រើស RAM 4GB ឬ 8GB និងប្រើប្រព័ន្ធប្រតិបត្តិការ Android 14។

    ការលេចធ្លាយថ្មីបង្ហាញដែរថា ស្មាតហ្វូននេះនឹងប្រើប្រាស់កាមេរ៉ាខាងក្រោយទំហំ 13MP អមជាមួយមុខងារ AI និងមានថ្មទំហំ 5000mAh ហើយវាអាចជាបងប្អូននៃសែស្រឡាយ HMD Pulse ដែលនឹងមាន HMD Pulse+ និង Pulse Pro ផងដែរ។

    គេអាចនឹងត្រូវរង់ចាំដល់ខែកក្កដា ដើម្បីបានឃើញវត្តមានស្មាតហ្វូន Pulse Series។ បើផ្អែកតាមផែនការរបស់ HMD នៅខែកក្កដាខាងមុខនេះ អាចនឹងមានការប្រកាសចេញស្មាតហ្វូនពីរស៊េរី ដោយនឹងមាន HMD Legend Series បន្ថែមពីលើ Pulse Series នេះ៕

    Share. Facebook Telegram WhatsApp
    Previous Articleវីវរហើយ! បីខែដំបូងនៃឆ្នាំថ្មីនេះ ការលក់ iPhone ធ្លាក់ចុះជិត ១០%
    Next Article ផ្លូវការហើយ! មុខងារ Galaxy AI នឹងមានឲ្យប្រើលើ Galaxy S22 Series

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.