Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»វីវរហើយ! បីខែដំបូងនៃឆ្នាំថ្មីនេះ ការលក់ iPhone ធ្លាក់ចុះជិត ១០%
    បច្ចេកវិទ្យា

    វីវរហើយ! បីខែដំបូងនៃឆ្នាំថ្មីនេះ ការលក់ iPhone ធ្លាក់ចុះជិត ១០%

    April 17, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ការលក់ iPhone របស់ Apple បានថយចុះជិត ១០% ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២៤នេះ។ នេះបើផ្អែកតាមទិន្នន័យចេញផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវ International Data Corporation (IDC)។

    ពាណិជ្ជកម្ម

    តាមទិន្នន័យបានបង្ហាញថា ការលក់ iPhone ថយចុះពី ៥៥,៤លានគ្រឿង កាលពីត្រីមាសទីមួយនៃឆ្នាំ២០២៣ មកនៅត្រឹម ៥០,១លានគ្រឿង នៅត្រីមាសទីមួយ នៃឆ្នាំ២០២៤នេះ ដែលនេះជាការថយចុះ ៩,៦%។ ក្រុមហ៊ុន Apple មានការថយចុះខ្លាំងជាងគេក្នុងចំណោមម៉ាកទូរសព្ទកំពូលទាំងប្រាំ។

    ក្រុមហ៊ុន Samsung បានទទួលតំណែងលេខមួយជាថ្មី ក្រោយពីចាញ់ដៃ Apple កាលពីឆ្នាំមុន ដោយនៅត្រីមាសដំបូងនេះ Samsung កាន់កាប់ចំណែកទីផ្សារបាន ២០,៨% ជាមួយចំនួនលក់ ៦០,១លានគ្រឿង។

    គួរដឹងថា Apple ហាក់ពិបាកធ្វើឲ្យអតិថិជននៅចិនចាប់អារម្មណ៍នឹង iPhone 15 ចាប់តាំងពីការប្រកាសចេញកាលពីខែកញ្ញា ដែលការប្រកាសចេញនេះគឺក្រោយការប្រកាសចេញ Mate 60 Series របស់ Huawei ត្រឹមប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ។

    ការធ្លាក់ចុះរបស់ Apple កើតមានអំឡុងពេលដែលទីផ្សារស្មាតហ្វូននៅត្រីមាសដំបូងមានការកើនឡើង ៧,៨% ជាមួយចំនួនលក់សរុប ២៨៩,៤លានគ្រឿង។ នេះជាត្រីមាសទីបីហើយដែលទីផ្សារស្មាតហ្វូនបានកត់ត្រាពីតួលេខវិជ្ជមាន៕

    Share. Facebook Telegram WhatsApp
    Previous Articleមុខងារកែរូប AI ធ្លាប់តែមានលើ Google Pixel 8 នឹងលេចមុខលើ iPhone
    Next Article បែកធ្លាយច្បាស់រូបរាងស្មាតហ្វូន HMD ដំបូងដែលមិនប្រើឈ្មោះ Nokia

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.