Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»មុខងារកែរូប AI ធ្លាប់តែមានលើ Google Pixel 8 នឹងលេចមុខលើ iPhone
    បច្ចេកវិទ្យា

    មុខងារកែរូប AI ធ្លាប់តែមានលើ Google Pixel 8 នឹងលេចមុខលើ iPhone

    April 12, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    នាខែក្រោយនេះ Google នឹងចាប់ផ្ដើមបញ្ចេញមុខងារកែរូបភាពដំណើរការដោយបច្ចេកវិទ្យា AI ទៅកាន់អ្នកប្រើប្រាស់កម្មវិធី Google Photos ទាំងអស់នៅលើប្រព័ន្ធប្រតិបត្តិការ iOS។ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុន។

    ពាណិជ្ជកម្ម

    មុខងារដែលមានឈ្មោះថា Magic Editor ដែលត្រូវបាន Google ផ្សព្វផ្សាយភ្លូកទឹកភ្លូកដីលើ Google Pixel 8 Series កាលពីឆ្នាំមុន បានប្រើប្រាស់ Generative AI ដើម្បីកែរូបភាពដូចជាបំពេញចន្លោះរូបភាព កែសម្រួលទីតាំងនៃ Subject និងបន្ថែមផ្ទៃខាងក្រោយ ឬផ្ទៃខាងមុខ ដូចជាបង្កើតជាពពក ឬធ្វើឲ្យផ្ទៃមេឃពណ៌ប្រផេះក្លាយជាពណ៌ខៀវស្រងាត់ជាដើម។

    ពេលប្រកាសចេញកាលពី៦ខែមុន មុខងារនេះមានផ្ដាច់មុខតែនៅលើ Google Pixel 8 Series និងអ្នកដែលបានចុះឈ្មោះប្រើសេវាកម្ម Google One។ ចាប់ពីថ្ងៃទី១៥ ខែឧសភា មុខងារនេះនឹងមានសម្រាប់អ្នកប្រើប្រាស់ Google Photos ទាំងអស់។

    យ៉ាងណា Google Photos សម្រាប់ iOS និង Android នឹងមានផ្ដល់ជូននូវការរក្សាទុករូបភាពដែលប្រើប្រាស់មុខងារ Magic Editor បានចំនួន១០រូបភាព។ ប្រសិនបើចង់បានបរិមាណលើសនេះ អ្នកប្រើប្រាស់ត្រូវទិញសេវាកម្ម Google One ដែលមានតម្លៃចាប់ពី ១០ដុល្លារ សម្រាប់ទំហំ 2TB ឬ ១០០ដុល្លារ ក្នុងមួយឆ្នាំ។

    ក្រៅពី Magic Editor ក្រុមហ៊ុន Google ក៏នាំមកនូវមុខងារមួយចំនួនទៀតមកកាន់ Google Photos រួមាន Photo Unblur ដែលជួយកែរូបភាពព្រាល មុខងារ Sky suggestions មុខងារ Color pop មុខងារ HDR effect មុខងារ Portrait Blur មុខងារ Portrait Light មុខងារ Cinematic Photos និងមុខងារ Video Effects ផងដែរ៕

    Share. Facebook Telegram WhatsApp
    Previous ArticleApple ទំនងជាមិនចេញលក់ពណ៌ថ្មីសម្រាប់ iPhone 15 ឡើយ
    Next Article វីវរហើយ! បីខែដំបូងនៃឆ្នាំថ្មីនេះ ការលក់ iPhone ធ្លាក់ចុះជិត ១០%

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.