Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»Tim Cook លក់ភាគហ៊ុន Apple ជិត ២០ម៉ឺនហ៊ុន បានលុយជាង ១៦លានដុល្លារ
    បច្ចេកវិទ្យា

    Tim Cook លក់ភាគហ៊ុន Apple ជិត ២០ម៉ឺនហ៊ុន បានលុយជាង ១៦លានដុល្លារ

    April 8, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានលក់ភាគហ៊ុនក្រុមហ៊ុនចំនួន ១៩៦ ៤១០ហ៊ុន ដែលមានតម្លៃសរុបប្រមាណ ៣៣,២លានដុល្លារ។ ក្រោយកាត់ពន្ធ លោក Tim Cook ទទួលបានប្រាក់សុទ្ធជិត ១៦,៤លានដុល្លារ ពីការលក់នេះ។

    ពាណិជ្ជកម្ម

    ភាគហ៊ុនដែលលោក Tim Cook បានបញ្ចេញលក់នេះគឺជាភាគហ៊ុនដែលទទួលបានជាប្រាក់រង្វាន់ប្រចាំឆ្នាំ។ ក្រោយការលក់នេះ លោក Tim Cook នៅមានសេសសល់ជិត ៣,៣លានហ៊ុនទៀត ដែលលោកបានសន្សំចាប់តាំងពីបានឡើងកាន់តំណែងជានាយកប្រតិបត្តិតាំងពីឆ្នាំ២០១១។

    ភាគហ៊ុនខាងលើនេះបានដាក់លក់ក្នុងតម្លៃចន្លោះពី ១៦៨ ទៅ ១៦៩ដុល្លារ ក្នុងមួយហ៊ុន។ ភាគហ៊ុនរបស់ Apple ធ្លាប់ឡើងថ្លៃបំផុតដល់ ១៩៧ដុល្លារ ក្នុងមួយហ៊ុន កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៣ ក្រោយការបញ្ចេញលក់ iPhone 15 Series៕

    Share. Facebook Telegram WhatsApp
    Previous ArticleSamsung រំពឹងថាលុយចំណេញកើនឡើង ១០ដង នៅត្រីមាសទីមួយ
    Next Article Mark Zuckerberg រុញ Elon Musk ធ្លាក់ពីតំណែងបុគ្គលមានជាងគេលំដាប់ទីបី

    Related Posts

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.