Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»Samsung រំពឹងថាលុយចំណេញកើនឡើង ១០ដង នៅត្រីមាសទីមួយ
    បច្ចេកវិទ្យា

    Samsung រំពឹងថាលុយចំណេញកើនឡើង ១០ដង នៅត្រីមាសទីមួយ

    April 8, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Samsung បានបង្ហាញចេញការព្យាករណ៍ពីប្រាក់ចំណូលសម្រាប់ត្រីមាសដំបូងនៃឆ្នាំ២០២៤នេះ ដោយចំនួនលក់រំពឹងថានឹងទទួលបានចន្លោះពី ៥១ ទៅ ៥៣ពាន់លានដុល្លារ។

    ពាណិជ្ជកម្ម

    អ្វីដែលអស្ចារ្យបំផុតនោះគឺ ប្រាក់ចំណេញរំពឹងថានឹងទទួលបានប្រមាណ ៥ពាន់លានដុល្លារ ជាការកើនឡើងជិត ១០ដង បើធៀបនឹងត្រីមាសដំបូងនៃឆ្នាំ២០២៣។

    សន្ទុះកើនឡើងដ៏ខ្លាំងក្លានេះអាចមកពីការកើនឡើងតម្រូវការសម្រាប់គ្រឿងបន្លាស់ HBM ដែលត្រូវការសម្រាប់ផលិតឈីប AI។ នេះបើតាមការចុះផ្សាយរបស់ Reuters។ មួយវិញទៀតគឺព័ត៌មានវិជ្ជមានអំពី Galaxy S24 Series ដែលអាចលក់ចេញបានប្រសើរជាងការរំពឹងទុក។

    ការព្យាករណ៍ពីប្រាក់ចំណូលគឺជាការប៉ាន់ស្មានចុងក្រោយដែល Samsung ត្រូវប្រគល់ជូនអាជ្ញាធរកូរ៉េខាងត្បូង និងនិយ័តករ។ របាយការណ៍ពេញលេញដែលបង្ហាញអំពីប្រាក់ចំណេញចេញពីផ្នែកនីមួយៗនៃអាជីវកម្មរបស់ Samsung នឹងត្រូវចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ចុងក្រោយនៃខែមេសានេះ៕

    Share. Facebook Telegram WhatsApp
    Previous ArticleGalaxy Z Fold6 នឹងកាន់តែស្ដើង កាន់តែស្រាលជាងមុន
    Next Article Tim Cook លក់ភាគហ៊ុន Apple ជិត ២០ម៉ឺនហ៊ុន បានលុយជាង ១៦លានដុល្លារ

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.