Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»iPhone 16 និង 16 Pro លេចរូបរាងច្បាស់ៗ មានថែមប៊ូតុងថ្មី
    បច្ចេកវិទ្យា

    iPhone 16 និង 16 Pro លេចរូបរាងច្បាស់ៗ មានថែមប៊ូតុងថ្មី

    April 5, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ប្រភពចេញពី Sonny Dickson លើបណ្ដាញ X បានបង្ហាញអំពីរូបរាងគំរូនៃ iPhone 16 Series ដែលក្នុងនោះឃើញថា iPhone 16 ទាំងបួនប្រភេទមានទំហំខុសៗគ្នា ដោយ iPhone 16 Pro Max ធំជាងគេ។

    ពាណិជ្ជកម្ម

    វាហាក់ដូចជាស៊ីសង្វាក់គ្នាទៅនឹងដំណឹងលេចចេញនាពេលកន្លងមកដែលនិយាយថា iPhone 16 Pro និង iPhone 16 Pro Max នឹងបង្កើនទំហំអេក្រង់ដល់ ៦,២៧អ៊ីញ និង ៦,៨៥អ៊ីញ កើនពី ៦,១អ៊ីញ និង ៦,៧អ៊ីញ។ ចំណែក iPhone 16 និង iPhone 16 Plus រំពឹងថានឹងរក្សាទំហំដូចដើមគឺ ៦,១អ៊ីញ និង ៦,៧អ៊ីញ។

    ពេលក្រឡេកមើលផ្នែកចំហៀង គេឃើញថា iPhone 16 ទាំងអស់នឹងមានប៊ូតុង Action នៅខាងឆ្វេង ខណៈដែលផ្នែកខាងស្ដាំនឹងមានប៊ូតុងថ្មី ដែលជាប៊ូតុងសម្រាប់ចុចថត។

    តាមទម្លាប់របស់ Apple ប្រសិនបើមិនមានអ្វីប្រែប្រួលទេនោះ iPhone 16 Series រំពឹងថានឹងប្រកាសចេញនាចុងឆ្នាំ២០២៤នេះ៕

    Share. Facebook Telegram WhatsApp
    Previous ArticleMotorola Edge 50 Pro តម្លៃជាង ៣០០ដុល្លារ ញាត់ឈីប Snapdragon 7 Gen 3 កម្លាំងសាក 125W
    Next Article Galaxy Z Fold6 នឹងកាន់តែស្ដើង កាន់តែស្រាលជាងមុន

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.