បើតាមតួលេខជាច្រើនបានបង្ហាញថា Samsung Galaxy S24 ទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជន ហើយបើតាមទិន្នន័យដែលប្រមូលនៅប្រទេសបារាំង អាល្លឺម៉ង់ អង់គ្លេស អ៊ីតាលី អេស្ប៉ាញ សហរដ្ឋអាមេរិក និងអូស្ត្រាលី បានបង្ហាញថា AI គឺជាហេតុផលដែលអ្នកប្រើ ២៥% សម្រេចរើសយកស្មាតហ្វូននេះ។
ក្នុងចំណោមអតិថិជនទាំង ២៥% នេះ មាន ២៨% ពេញចិត្តនឹងមុខងារបកប្រែភ្លាមៗរបស់ Galaxy S24 ខណៈមាន ១៧% ពេញចិត្តនឹងមុខងារគូសរង្វង់ដើម្បីស្វែងរកព័ត៌មាន។
ក្នុងរបាយការណ៍ក៏បានលើកឡើងអំពី Google Pixel 8 ដែលមកជាមួយនូវមុខងារ AI ដ៏ខ្លាំងក្លា ហើយអតិថិជន Pixel 8 ភាគច្រើនបានសម្រេចចិត្តទិញស្មាតហ្វូននេះដោយសារសមត្ថភាព AI របស់វាដូចគ្នា។
នៅឡើយ Apple ដែលមិនទាន់ប្រកាសចេញស្មាតហ្វូនដែលយកបច្ចេកវិទ្យា AI ជាចំណុចទាក់ចិត្តអតិថិជន ប៉ុន្តែលោក Tim Cook ធ្លាប់បានបង្ហើបអំពីបច្ចេកវិទ្យា AI របស់ Apple ដែលរំពឹងថានឹងបង្ហាញវត្តមាននៅចុងឆ្នាំនេះ៕