ក្រុមហ៊ុន Apple ទើបធ្វើការកែសម្រួលបញ្ជីផលិតផលហួសសម័យ និងបញ្ជីផលិតផលបុរាណ របស់ខ្លួន ដែលក្នុងនោះមានបន្ថែមឈ្មោះ iPhone និង iPad បន្ថែម។
ពេលនេះ Apple បានចាត់ទុក iPhone 6 Plus ថាជាផលិតផលហួសសម័យ នៅទូទាំងពិភពលោក ដែលមានន័យថាហាងលក់ Apple និងក្រុមហ៊ុនជួសជុលផលិតផល Apple ពេញសិទ្ធិ នឹងមិនផ្ដល់សេវាកម្មជួសជុលសម្រាប់ iPhone 6 Plus តទៀតឡើយ។ Apple និយាយថាខ្លួនបានបញ្ចូលផលិតមួយចូលក្នុងបញ្ជីផលិតផលហួសសម័យ បន្ទាប់ពីផលិតផលនោះបញ្ឈប់ការលក់បាន៧ឆ្នាំ។
Apple បញ្ចេញលក់ iPhone 6 និង iPhone 6 Plus កាលពីខែកញ្ញា ឆ្នាំ២០១៤ ជាមួយមុខងារសំខាន់រួមមានអេក្រង់ទំហំធំជាងមុន និងគាំទ្រនូវមុខងារ Apple Pay។ Apple បានបញ្ឈប់ការផលិត iPhone 6 Plus នៅខែកញ្ញា ឆ្នាំ២០១៦ ប៉ុន្តែដោយ iPhone 6 នៅបន្តមានលក់តាមភ្នាក់ងារលក់រាយនៅបណ្ដាប្រទេសមួយចំនួន ទើបវាមិនទាន់ត្រូវចូលក្នុងបញ្ជីផលិតផលហួសសម័យ៕