Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»អាជីវកម្ម & សេដ្ឋកិច្ច»ទោះមានកូវីដ១៩ តែឆ្នាំ២០២០ ធនាគារវៀតណាម ចំណេញបានច្រើនកប់ក្តោង
    អាជីវកម្ម & សេដ្ឋកិច្ច

    ទោះមានកូវីដ១៩ តែឆ្នាំ២០២០ ធនាគារវៀតណាម ចំណេញបានច្រើនកប់ក្តោង

    January 11, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ធនាគារ បានរកប្រាក់ចំណេញយ៉ាងច្រើនក្នុងឆ្នាំ ២០២០ ទោះបីសេដ្ឋកិច្ចបានកើនឡើងក្នុងអត្រាទាបបំផុតក្នុងមួយទសវត្សនេះ ហើយ ៧០ ភាគរយនៃក្រុមហ៊ុនបានបិទទ្វារ ច្រើនជាងនៅឆ្នាំ ២០១៩ ក៏ដោយ។

    VietinBank ដែលជាអ្នកផ្តល់ប្រាក់កម្ចីធំជាងគេទី ៣ នៅប្រទេសវៀតណាម បានរាយការណ៍អំពីការកើនឡើងប្រាក់ចំណេញ ៤០ ភាគរយ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន Vietcombank បានរាយការណ៍អំពីប្រាក់ចំណេញប្រហែល ១ ពាន់លានដុល្លារ ដូចគ្នាទៅនឹងឆ្នាំមុន។

    ពាណិជ្ជកម្ម

    មិនតែប៉ុណ្ណោះ Tien Phong Commercial (TPBank) និង ធនាគារ Vietnam Maritime Commercial Joint Stock Bank បានមើលឃើញពីប្រាក់ចំណេញរបស់ពួកគេកើនឡើង ១១ ភាគរយ និង ៩០ ភាគរយដែលវាជាអត្រាមិនគួរឲ្យជឿមួយ។

    VietinBank ដែលគ្រប់គ្រងដោយរដ្ឋបានសន្មតថា ការកើនឡើងនៃប្រាក់ចំណេញ ដោយសារការកើនឡើងប្រាក់ចំណូលមិនមែនការប្រាក់ (non-interest income) និងការកាត់បន្ថយចំណាយប្រតិបត្តិការ។

    ដោយឡែក VPBank និង Techcombank គឺជាអ្នកផ្តល់ប្រាក់កម្ចីដែលរកប្រាក់ចំណេញបានច្រើនបំផុត។ ពួកគេមិនទាន់បានប្រកាសពីតួលេខពេញមួយឆ្នាំនៅឡើយទេ ប៉ុន្តែក្នុងរយៈពេល ៩ ខែដំបូង ប្រាក់ចំណេញរបស់ពួកគេបានកើនឡើង ៣០ ភាគរយ និង ២០ ភាគរយរៀងៗខ្លួន៕

    Share. Facebook Telegram WhatsApp
    Previous Articleក្រុមហ៊ុន General Motors បង្ហាញឡូហ្គូថ្មី
    Next Article ក្រុមហ៊ុន Boeing ឈានដល់ការទូទាត់សំណង ២,៥ ពាន់លានដុល្លារ ក្នុងហេតុការណ៍ធ្លាក់យន្តហោះ 737 MAX

    Related Posts

    មកស្គាល់ផ្សារពាណិជ្ជកម្មថា្នក់ជាតិដំបូងគេ “CambodiaTrade” ដែលប្រមូលផ្តុំនូវ ផលិតផលខ្មែររាប់ពាន់មុខ!

    December 26, 20251 Min Read

    ជាលើកទី៧ កម្ពុជាបានឈ្នះពានរង្វាន់អង្ករប្រណិតល្អបំផុតលើពិភពលោកក្នុងឆ្នាំ ២០២៥!

    December 17, 20251 Min Read

    វីដេអូ Baby Shark តែមួយ! ប្រែអាជីវកម្មសាមញ្ញ ឲ្យក្លាយជាក្រុមហ៊ុនមានតម្លៃ ៤០០លានដុល្លារ

    November 27, 20251 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.