គិតត្រឹមថ្ងៃច័ន្ទកន្លងទៅ លោក Elon Musk ខ្វះលុយប្រហែល ២០ ពាន់លានដុល្លារទៀត ដើម្បីក្លាយជាអ្នកមានបំផុតនៅលើពិភពលោក។
ទ្រព្យសម្បត្តិសុទ្ធរបស់ Elon នៅពេលនោះគឺមានចំនួន ១៧០ ពាន់លានដុល្លារ ខណៈទ្រព្យសម្បត្តិសុទ្ធរបស់លោក Jeff Bezos ដែលជាអ្នកមានបំផុតលើលោក មានចំនួន ១៩០ ពាន់លានដុល្លារ។
ដោយឡែក ការធ្វើពាណិជ្ជកម្មនៅថ្ងៃច័ន្ទឃើញថា ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla កើនឡើង ៣,៤% ហើយភាគហ៊ុនរបស់ Amazon ធ្លាក់ចុះ ២,១%។ ជាមួយនឹងការផ្លាស់ប្តូរទាំងនេះ លោក Elon បានកើនប្រាក់ចំណូលជាច្រើន ដោយឥឡូវនេះលោកខ្វះតែ ១១ ពាន់លានដុល្លារទៀត នឹងវ៉ាដាច់លោក Jeff។
យ៉ាងណាមិញ ខាងក្រោមនេះគឺជាទ្រព្យសម្បត្តិសរុបរបស់លោក Elon Musk ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ ដែលមើលទៅពិតជាលោតផ្លោះយ៉ាងអស្ចារ្យមែនទែន។
- ថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២០៖ ៧០ ពាន់លានដុល្លារ
- ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២០៖ ៨០ ពាន់លានដុល្លារ
- ថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២០៖ ៩០ ពាន់លានដុល្លារ
- ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០៖ ១០០ ពាន់លានដុល្លារ ហើយ Elon បានវ៉ាដាច់លោក Mark Zuckerberg ក្លាយជាអ្នកមានបំផុតទី ៣ នៅលើលោក ជាលើកដំបូង
- ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០៖ ទឹកប្រាក់ចំនួន ១២៨ ពាន់លានដុល្លារ ហើយ Elon បានវ៉ាដាច់លោក Bill Gates ក្លាយជាអ្នកមានបំផុតទី ២ នៅលើលោក ជាលើកដំបូង
- ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០៖ ១៧០ ពាន់លានដុល្លារ
- ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១៖ ១៧៥ ពាន់លានដុល្លារ