ក្រុមហ៊ុន Uber បានទិញយកក្រុមហ៊ុនដឹកម្ហូបទើបចាប់ផ្តើមមួយ ឈ្មោះថា Postmates ក្នុងតម្លៃរហូតដល់ទៅ ២,៦៥ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់គេហទំព័រ Bloomberg និង The New York Times។
ប្រភពខាងលើក៏បានអះអាងទៀតថា លោក Pierre-Dimitri Gore-Coty អនុប្រធាន Uber Eats នឹងទៅកាន់ Postmates។
គួរឲ្យដឹងថា Postmates បានបង្កើតឡើងនៅក្នុងឆ្នាំ២០២១១ ហើយឥឡូវនេះកំពុងតែដំណើរការក្នុងទីក្រុងអាមេរិកជាង ៤ ២០០ និងបម្រើសេវាកម្មដល់ហាងចំនួន ៦០០ ០០០កន្លែង។
បើយោងតាមទិន្នន័យពី Second Measure បង្ហាញថា Postmates ដណ្តើមបានចំណែក ៨% ក្នុងការដឹកជញ្ជូនម្ហូបនៅទូទាំងសហរដ្ឋអាមេរិក ក្នុងអំឡុងខែឧសភា ស្ទិតនៅពីក្រោយ DoorDash (៤៥%), GrubHub (២៣%) និង Uber Eats (២២%)៕