ដោយសារតែប្រព័ន្ធឌីជីថល កាន់តែរើកចំរើន ធ្វើអោយការរកចំណូល កាន់តែមានភាពងាយស្រួលបំផុត។ ជាក់ស្តែងថ្ងៃនេះផ្ទាល់ យើងសូមធ្វើការណែនាំសំរាប់លោកអ្នកដែលចង់រកចំណូលបន្ថែម រឺអាចជាអ្នកអាជីពការងារឯករាជ្យ រឺហៅថា Freelancer តាមរយៈគេហទំព័រទាំង ៣ ដែលអាចរកចំណូលបានរាប់សិបម៉ឺនដុល្លារ ក្នុងមួយខែ និងទូទាំងពិភពលោក ដូចខាងក្រោម៖
១. UpWork ជាគេហទំព័រធំបំផុតនៅលើពិភពលោក ដែលបានប្តូរឈ្មោះពី Elance-oDesk ទៅជា Upwork កាលពីឆ្នាំ ២០១៥ កន្លងទៅនេះ ដែលមានចំនួនអ្នកចុះឈ្មោះជា Freelancer មានចំនួន ១២លាននាក់ និង ៥លាននាក់ជាអតិថិជន។ UpWork មានទំរង់ការងារជាកុងត្រា គិតជាដុល្លារក្នុងមួយម៉ោង រឺ ជាកញ្ចប់គំរោងផងដែរ ដែលផ្តោតលើវិស័យជាច្រើនដូចជា៖ ព័ត៍មានវិទ្យា លក់ & ទីផ្សារ ប្រឹក្សារយោបល់ គណនីយ បកប្រែអត្ថបទ … ដើម្បីជ្រាបច្បាស់លោកអ្នកអាចចូលទៅកាន់ដំណរភ្ជាប់ https://upwork.com/
២. Fiverr ជាគេហទំព័រធំមួយដែលបង្កើតឡើងនៅឆ្នាំ ២០១០ ដែលអនុញ្ញាតអោយ Freelancer បង្ហោះពីសេវាកម្មរបស់ខ្លួនដែលមានតម្លៃចាប់ពី ៥ ដុល្លារឡើងទៅ ដែលមានប្រមាណជាង ៣លាន សេវាកម្មត្រូវបានបង្ហោះជូន។ លោកអ្នកអាចចូលទៅកាន់ដំណរភ្ជាប់ https://fiverr.com/
៣. 99designs ជាគេហទំព័រដែលអាចអោយលោកអ្នក ដាក់សំណើរការងារជាលក្ខណះប្រកួតប្រជែងទូទាំងពិភពលោក ដែលផ្តោតលើជំនាញ ព័ត៍មានវិទ្យា ម៉ាលធីមេឌា រចនាស្លាកសញ្ញា រចនាគេហទំព័រ … លោកអ្នកអាចចូលទៅកាន់ https://99designs.com/