រៀនអេអាយ ឬ Rean Ai ជាប្រព័ន្ធបញ្ញាសុប្បនិម្មិត (AI) របស់ខ្មែរយើង ទើបដាក់ឱ្យថ្មីៗនេះលើសម្រាប់ស្មាតហ្វូន អាចប្រើបានទាំង iOS និង Android។ វាមានមុខងារពិសេសៗដូចជា សួរមកខ្ញុំ រចនារូបភាព សំឡេងជាអត្ថបទ សៀវភៅ សន្ទនាទៅមក និងផ្សេងៗទៀត។
វាមានភាពទំនើប ដោយប្រើជំនាន់ AI 3.5 និង AI4។ ហើយក៏អាចដែលអាចសរសេរតាមឃ្លាបញ្ជារ ឬបញ្ជារតាមសំឡេង និងអាចឆ្លើយឆ្លងជាមួយអ្នកតាមសំឡេងផងដែរ។
រូបបង្កើតដោយ Rean Ai
ថ្វីត្បិតថាទំនើប ប៉ុន្ដែ Rean Ai តម្រូវឱ្យយើងបង់ប្រាក់បន្តិចបន្ដួច រាល់ការប្រើម្ដងៗ។ យ៉ាងណាចំពោះការចុះឈ្មោះដំបូង ក៏មានការ Free ទឹកប្រាក់មួយចំនួនសម្រាប់ការប្រើប្រាស់ផងដែរ៕