មានសេណារីយ៉ូ ឬសាច់រឿងសំខាន់២ ដែលយើងមិនគួរផុសហ្វេសប៊ុកពីព័ត៌មានផ្ទាល់ខ្លួនលើ Facebook៖
១. ឧទាហរណ៍ថាអ្នក ឧស្សាហ៍បង្ហោះរូបកូនទៅរៀននៅសាលាណា ម៉ោងប៉ុន្មាន រៀនជាមួយគ្រូណា គេដឹងលេខផ្ទះ ឬកាន់តែធ្ងន់គេដឹងលេខទូរសព្ទអ្នកតាម Facebook ទៀត។ នោះជនខិលខូច ធ្វើជាខលមកឆបោកអ្នក ប្រាប់ថាគេជាគ្រូរបស់កូនអ្នក ប្រាប់ថាកូនអ្នកមានគ្រោះថ្នាក់ចរាចរណ៍ ឥលូវត្រូវការលុយបន្ទាន់ អោយអ្នកផ្ញើលុយអោយគេ។ ករណីបន្ទាន់ និងភ្លាមៗអ្នកអាចចាញ់បោកគេបាន។ រឿងបែបនេះពិតជាបានកើតឡើងច្រើន ក្នុងសង្គមបច្ចុប្បន្ន ដែលករណីស្រដៀងៗគ្នារាប់មិនអស់នោះទេ។
២. អ្នកនិងមនុស្សមួយគ្រួសាររបស់អ្នកទៅដើរលេងតាមខេត្ត អ្នកក៏បានបង្ហោះ Facebook ភ្លាមៗពេលដើរលេង។ ពេលមកដល់ផ្ទះវិញ ចោរបានគាស់ផ្ទះអ្នកគ្មានសល់ឥវ៉ាន់។
ឃើញទេ មិត្តលើហ្វេសប៊ុករបស់អ្នក យើងមិនដឹងថាពួកគេម្នាក់ណាមានបំណងល្អ ឬបំណងអាក្រក់មកលើយើងឡើយ។ ដូចនេះគប្បី ការពារប្រសើរជាងព្យាបាល រក្សាព័ត៌មានផ្ទាល់ខ្លួនឱ្យបានល្អ កុំអោយបែកធ្លាយ និងកុំផុសរូបឬវីដេអូ ដើម្បីបង្ហាញពីអត្តសញ្ញាណ ឬព័ត៌មានផ្ទាល់ខ្លួនសំខាន់ៗ៕