ហ្គេមមហាទេពស្មើមេឃ ឬ Black Myth: Wukong ដែលបានប្រកាសចេញ វីដេអូខ្លីសម្រាប់ផ្សព្វផ្សាយ កាលពីចុងឆ្នាំ២០២១ បានដាក់ថ្ងៃចេញជាផ្លូវការហើយ គឺថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។
Black Myth: Wukong ជាហ្គេមបែប Action ដែលផលិតដោយផ្អែកទៅតាម ប្រលោមលោកបុរាណចិន នាសតវត្សរ៍ទី១៦ មានចំណងជើងថា ដំណើរឆ្ពោះទៅទិសខាងលិច ឬ Journey to the West។ ងាកមកហ្គេមឯណេះវិញ ក៏មិនខុសគ្នាពីសាច់រឿងប្រលោមលោកឡើយ ឬ Hero ឬតួអង្គអ៊ូខុង ត្រូវផ្សងព្រេង ឆ្លងកាត់ឧបសគ្គជាច្រើន ដើម្បីឆ្លងពីមួយវគ្គទៅមួយវគ្គ ដើម្បីលាតត្រដាងការពិតដែលលាក់បាំងនៅក្រោយ រឿងព្រេងដ៏គួរឱ្យចាប់អារម្មណ៍ពីអតីតកាល នៃសាច់រឿងព្រេងបុរាណរបស់ចិន។
Black Myth: Wukong កំពុងអភិវឌ្ឍដោយ ក្រុមអ្នកអភិវឌ្ឍប្រទេសចិន មានឈ្មោះថា Game Science ដោយប្រើ Unreal Engine 5 ដែលជា engine ដ៏ពេញនិយមបំផុតមួយ។ ហ្គេមអ៊ូខុងនេះ នឹងអាចលេងបាននៅលើ ម៉ាស៊ីនហ្គេម PlayStation 5, ម៉ាស៊ីនហ្គេម Xbox Series X/S និងលេងលើ Window៕