ក្រុមហ៊ុន Google ទើបដាក់ឱ្យប្រើសេវាកម្ម YouTube Premium នៅក្នុងប្រទេសកម្ពុជាថ្មីៗនេះ។ ដោយអ្នកប្រើគ្រប់រូបនឹងទទួលសារដំណឹងលោតពី YouTube ពេលបើកប្រើភ្លាម។
អត្ថប្រយោជន៍របស់សេវាកម្មមួយនេះ ពិសេសជាងគេគឺទស្សនាវីដេអូដោយគ្មានពាណិជ្ជកម្ម ស្ដាប់ឬទស្សនាវីដេអូដោយបិទអេក្រង់បាន ទទួលបានកម្មវិធីមួយទៀត YouTube Music សម្រាប់ស្ដាប់តន្រ្តីតែម្ដង និងអាចប្រើមុខងារ PiP បានសម្រាប់អ្នកប្រើ iPhone។
គួរបញ្ជាក់ថា កញ្ចប់សេវាកម្ម YouTube Premium មានតម្លៃ $4.49 សម្រាប់ប្រើមនុស្សម្នាក់ ដោយមួយទៀតតម្លៃ $8.49 សម្រាប់ប្រើជាលក្ខណៈគ្រួសារ។ ក្នុងនោះអ្នកនឹងជាវកញ្ចប់សេវាកម្មនេះ នឹងមិនគិតប្រាក់១ខែដំបូង៕