ជាធម្មតាសារថ្មីៗលើ Telegram នឹងលោតលើផ្ទៃអេក្រង់ជាធម្មតា ចំពោះសារខ្លីៗអ្នកអាចអានបានដោយមិនឱ្យគេដឹង ប៉ុន្ដែបើសារវែងអ្នកមិនអាចមើលអស់ដោយមិនឱ្យគេដឹងនោះទេ។
ដើម្បីអានសារដោយមិនឱ្យភាគីម្ខាងទៀតដឹង ឬមិនឱ្យលោត seen ទៅភាគីម្ខាងទៀតគឺ៖
– បើក Telegram > ចុចឱ្យជាប់ ឬ hold លើសារណាមួយ ដើម្បីឱ្យលោត Pop Up សារឡើងមក
– ហើយអ្នកក៏អាចអូសសារនោះឡើងទៅលើទៀត ឬចុះក្រោមបានតាមចិត្ត
– មុខងារ Pop Up នេះផងដែរ ក៏អនុញ្ញាតឱ្យអ្នក Pin Chat, Mute, Delete បានផងដែរ៕