បើអ្នកប្រើ iPhone ប្រចាំថ្ងៃតាមទម្លាប់ ៥ តិចនិកខាងក្រោមនេះ នឹងជួយឱ្យបទពិសោធន៍កាន់តែល្អបន្ថែម៖
១. ដូរពីក្ដារចុចអក្សរទៅលេខប្រើតែ១ប៊ូតុង
គ្រាន់តែចុចសង្កត់លើគ្រាប់ចុច “123” បន្ទាប់មកកុំព្រលែង ហើយអូសទៅលើរកលេខដែរចង់ចុចជាការស្រេច។
២. លុបលេខក្នុងកម្មវិធីម៉ាស៊ីនគិតលេខ
កម្មវិធីមិនអាចលុបលេខម្ដងមួយតួនោះទេ ដូចនេះអ្នកអាចប្រើដៃអូសលើលេខពីឆ្វេងទៅស្ដាំ ឬពីស្ដាំទៅឆ្វេង វានឹងលុបលេខម្ដងមួយតួបាន។
៣. ដាក់មុខងារពិសេសណាមួយលើឡូហ្គោផ្លែប៉ោមខាងក្រោយ
– ការដាក់មុខងារនេះ គ្រាន់គោះចង្អុលដៃពីរដងលើ ឡូហ្គោផ្លែប៉ោមនឹងដំណើរការភ្លាម (ដំណើរការចាប់ពី iPhone 8 ឡើងទៅ)
– របៀបធ្វើ៖ Settings > Accessibility > Touch > Back Tap > Double Tap ឬ Triple Tap > ជ្រើសរើសមុខងារណាមួយជាការស្រេច
៤. ទាញកម្រិតសំឡេងដោយដៃ
បន្ទាប់ពីចុចប៊ូតុងតម្លើងបន្ថយសំឡេង ឬចុចសំឡេងរោទ៍មួយហើយ អ្នកអាចទាញសំឡេងឡើងចុះបានលឿនប្រើដៃលើផ្ទាំង ដូចមានក្នុងរូប។
៥. ប្រើ Trackpad បង្កប់នៅក្រោមគ្រាប់ចុច Space
អ្នកគ្រាន់តែសង្កត់គ្រាប់ចុច Space ឱ្យជាប់ នោះ Trackpad សម្រាប់បញ្ជារ Cursor នឹងដំណើរការភ្លាម៕