ទើបប្រកាសចេញ Meenhong JX2 កូនកុំព្យូទ័រខ្នាតតូច mini-PC ដែលវាតូចមែន តែមានកម្លាំងធំគួរសម និងថែមទាំងមានអេក្រង់អាច Touch បាន មានកម្រិត FullHD ភ្ជាប់មកស្រាប់ ទំហំ ៥,៧អ៊ិញ ថែមទៀតផង។
JX2 បំពាក់ CPU Intel Celeron N5105 ទំហំ 2.9 GHz និងប្រើ GPU ជាប់ម៉ាស៊ីន Intel UHD graphics។ ជាចំណុចពិសេសមួយដែល គឺថាវាប្រើថាមពលតិចប៉ុណ្ណោះ គឺកម្លាំងភ្លើង 30W។ ចំពោះ memory វាប្រើ RAM 8GB ឬ 16GB ជាប្រភេទ LPDDR4 និងទំហំផ្ទុក M.2 ពីររន្ធ មួយជា support ប្រភេទ NVMe និងមួយទៀត support រន្ធ SATA SSD ដែលវាមានជម្រើស 128GB និង 256GB។
កូនម៉ាស៊ីននេះ ប្រើរន្ធដោត HDMI 2.0 មានរន្ធ Gigabit Ethernet រន្ធកាស 3.5mm រន្ធ USB-A ចំនួន៣ មាន២ជា USB-C ដោយ១ជា រន្ធផ្ទេរទិន្នន័យ មួយទៀតរន្ធដោតថ្ម។ វាទ្រទ្រង់ Wi-Fi 6 និង Bluetooth 5.2។
ចំពោះតម្លៃដាក់លក់ លើគេហទំព័ប្រទេសចិន គឺ 8GB /128GB តម្លៃ ១៩៥ដុល្លារ 8GB/256GB តម្លៃ ២១០ដុល្លារ៕